កោះ​អូ​គី​ណូ​ស៊ី​ម៉ា របស់​ជប៉ុន ជាប់​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​

1186
ចែករម្លែក

កោះ​អូ​គី​ណូ​ស៊ី​ម៉ា (Okinoshima) របស់​ជប៉ុន ដែលជា​ទីតាំង​សាសនា​បុរាណ ដែល​ហាមឃាត់​មិនឱ្យ​ស្ត្រី​ចូល​នោះ ត្រូវបាន​ប្រកាស​ជាទី​តាំង​បេតិកភណ្ឌ​ពិភពលោក​ដោយ​អង្គការ​យូណេស្កូ​។

អូ​គី​ណូ​ស៊ី​ម៉ា ជាទី​កន្លែង​នៃ​ទីសក្ការៈ អូ​គីត​ស៊ូ (Okitsu) ដែល​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី ១៧ ដើម្បី​បួងសួង​សុំ​សុវត្ថិភាព​សម្រាប់​អ្នកដើរ​សមុទ្រ​។

មុនពេល​ដាក់​ជើង​ជាន់​លើ​កោះ​នេះ បុរសៗ​ត្រូវតែ​ដោះ​សម្លៀកបំពាក់​ចេញ និង ឆ្លងកាត់​ពិធីបុណ្យ​លាង​សម្អាតខ្លួន​បែប​សាសនា​។

នៅពេល​ពួកគេ​ចាកចេញ ពួកគេ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​យកចេញ​នូវ​រាល់​វត្ថុ​អនុស្សាវរីយ៍ ឬ លាតត្រដាង​លម្អិត​អំពី​ការមកដល់​របស់​ពួកគេ​ឡើយ​។

កាសែត Japan Times រាយការណ៍​ថា មុនពេល​ទីសក្ការៈ​នេះ​ត្រូវបាន​សាងសង់ កោះ​អូ​គី​ស៊ី​ម៉ា ត្រូវបាន​ប្រើប្រាស់​សម្រាប់​ពិធី​បែប​សាសនា​ជាច្រើន ដែលមាន​មនុស្ស​ជាច្រើន​បួងសួង​សុំ​សេចក្តីសុខ​សម្រាប់​នាវា និង ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ជាមួយ​ប្រជាជន​កូរ៉េ និង​ជប៉ុន​។

កាសែត​នេះ​និយាយថា វត្ថុ​រាប់ពាន់​ដែល​គេ​យកមក​ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ ត្រូវបាន​រកឃើញ​នៅលើ​កោះ​នេះ ក្នុងនោះ​រួមមាន​ចិញ្ចៀនមាស​មកពី​ឧបទ្វីប​កូរ៉េ​។

​ឥឡូវ​កោះ​នេះ​បាន​ស្វាគមន៍​អ្នកទេសចរ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​រៀងរាល់ឆ្នាំ គឺ​នៅ​ថ្ងៃទី ២៧ ឧសភា ហើយ​ក្បួនច្បាប់​បុរាណ​នៅតែ​រក្សា​ដដែល​។

ចំនួន​អ្នកទេសចរ​ត្រូវបាន​រឹតត្បិត​ត្រឹម ២០០ នាក់​ប៉ុណ្ណោះ​។ ពួកគេ​ត្រូវតែ​អនុវត្ត​ពិធី​លាង​សម្អាតខ្លួន​បែប​សាសនា​ក្នុង​សមុទ្រ ហើយ​ភាគច្រើន​គឺ​បុរស​តែប៉ុណ្ណោះ​៕ ដោយ ៖កញ្ញាដាលីស

អូ​គី​ណូ​ស៊ី​ម៉ា ជាទី​កន្លែង​នៃ​ទីសក្ការៈ អូ​គីត​ស៊ូ (Okitsu) ដែល​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី ១៧ ដើម្បី​បួងសួង​សុំ​សុវត្ថិភាព​សម្រាប់​អ្នកដើរ​សមុទ្រ

ទីតាំងផ្សាយពាណិជ្ជកម្ម