ថ្ងៃទី​១​ឧសភា​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់​ផាកពិន័យ​រថយន្ត​តូចធំ​ម៉ូតូ​សរុប​១៩៦​គ្រឿង​

343
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​លោក​វរសេនីយ៍ឯក​សាត គឹម​សាន ស្នងការរង​ទទួលបន្ទុក​ការងារ​ចរាចរណ៍​បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា​ចំពោះ​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​តាម​អនុក្រឹត្យ​លេខ​៣៩​អនក្រ​កម្លាំង​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​មន្ត្រី​ចរាចរណ៍​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១៤​បានធ្វើការ​ផាកពិន័យ​លើ​យានយន្ត​ដែល​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​បាន​ចំនួន​១៩៦​គ្រឿង​។​

លោក​សាត​គឹម​សាន​បាន​បន្តថា​ការ​រឹតបន្តឹង​នេះ​គឺ​យើង​បានដាក់​គោលដៅ​ត្រួតពិនិត្យ​ចំនួន​១៥​កន្លែង​។​ក្នុងនោះ​ខាង​ជំនាញ​ឃាត់​យានយន្ត​បាន​ចំនួន​១២០​គ្រឿង​(​ម៉ូតូ​ចំនួន​៧០​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព​៦៤​គ្រឿង​និង​អត់​ស្លាក​លេខ​៦​គ្រឿង​)​។​ចំណែក​រថយន្ត​តូច​ចំនួន​៣៣​គ្រឿង​រថយន្ត​ធំ​១៧​គ្រឿង​(​បើក​លឿន​១៤​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​ការពារ​តូច​១៩​នាក់​និង​ធំ​១៧​នាក់​។​

​លោក​ស្នងការរង​បាន​បន្តថា​នៅ​ស្រុក​សង្កែ​ឃាត់​បាន​ម៉ូតូ​១​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព​។​ស្រុក​ឯក​ភ្នំ​ឃាត់​បាន​១១​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​១០​គ្រឿង​អត់​មួក​និង​ត​ថយ​ន្ត​តូច​១​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​បាណន់​ឃាត់​បាន​៥​គ្រឿង​ក្នុងនោះ​ម៉ូតូ​២​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៣​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​

​ស្រុក​ប​វេ​ល​ឃាត់​បាន​៩​គ្រឿង​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៦​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​
​ស្រុក​គាស់ក្រឡ​ឃាត់​បាន​២​គ្រឿង​ក្នុងនោះ​ម៉ូតូ​១​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​១​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​ថ្មគោល​ឃាត់​បាន​៦​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៣​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​រុក្ខ​គី​រី​ឃាត់​បាន​៧​គ្រឿង​ក្នុងនោះ​ម៉ូតូ​៧​គ្រឿង​អត់​មួក​)​។​ស្រុក​មោង​ឬ​ស្សី​ឃាត់​បាន​១០​គ្រឿង​។


​ក្នុងនោះ​ម៉ូតូ​៥​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៥​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​ភ្នំព្រឹក​ឃាត់​បាន​៧​គ្រឿង​ក្នុងនោះ​ម៉ូតូ​៧​គ្រឿង​អត់​មួក​)​។​ស្រុក​សំពៅ​លូន​ឃាត់​បាន​១០​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​១០​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៥​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​និង​ស្រុក​សំឡូត​ឃាត់​បាន​៨​គ្រឿង​ក្នុងនោះ​ម៉ូតូ​៨​គ្រឿង​អត់​មួក​)​។​


​លោក​សាត​គឹម​សាន​ស្នងការរង​ខេត្ត​បានឱ្យដឹង​បន្តថា​ចាប់ពី​ម៉ោង​៦​រហូតដល់​ម៉ោង​៩​កន្លះ​ព្រឹក​មន្ត្រី​ចរាចរណ៍​ខេត្ត​ស្រុក​បាន​ឃាត់​ម៉ូតូ​ម៉ូតូ​កង់​បី​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​និង​រថយន្ត​តូច​សរុប​៦៩​គ្រឿង​ក្នុងនោះ​ម៉ូតូ​៤៧​គ្រឿង អត់​មួក​៤៤ អត់​លេខ​៣​និង​រថយន្ត​តូច​២១​គ្រឿង​និង​រថយន្ត​ធំ​១​គ្រឿង​៕S/

​ ​រូបថតរ​៖​សកម្មភាព​របស់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ខេត្ត ស្រុក​ចុះ​រឹតបន្តឹង​ច្បាប់​ថ្មី​

ទីតាំងផ្សាយពាណិជ្ជកម្ម