​ចាំមើល​លុយ​៥០​លាន​ដុល្លា​បាន​ដល់ដៃ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​លើ​វិស័យ​កសិកម្ម​ប៉ុន្មាន​?

300
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​កាលពី​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានសម្រេច​ទម្លាក់​លុយ​៥០​លាន​ដុល្លា​ឱ្យទៅ​ធនាគារ​អភិវឌ្ឍ​ជនបទនិង​កសិកម្ម​ស​ម្រា​ប់យក​ទៅ​ផ្តល់ឱ្យ​កសិករ​ឫ​អ្នក​ចិញ្ចឹម​ដាំ​ដុះ​និង​លោក​ឩ​ក​ញ៉ា​មួយចំនួន​ដែល​ខ្វះ​ទុន​អាចធ្វើ​ដើមទុន​រកស៊ី​បាន​។​

​លោក​ស្រ៊ុន ពៅ​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ​ថា គាត់​ត្រេកអ​រណាស់​នៅពេលដែល​រាជរដ្ឋាភិបាល​បាន​មើលឃើញ​ការលំបាក​ដល់​កសិករ​និង​ម្ចាស់​កសិដ្ឋាន​មួយចំនួន​ដែល​ខ្វះ​ទុន​។​ឥឡូវនេះ​យើង​កំពុង​ផ្សព្វផ្សាយ​ទៅដល់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមសត្វ​នានា បើ​ខ្វះ​ទុន​មក​ទាក់ទង​សមាគម​ដើម្បី​បាន​ទុន​កម្ចី​យកទៅ​ពង្រីក​មុខរបរ​របស់​ខ្លួន​។​


លោក​ពៅ​បានលើកឡើង​ក្នុង​ក្តី​ព្រួយ​បារ​ម្មណ៍​មួយ​ទៅលើ​ទុន​កម្ចី​នេះ​ថា​ខ្លាចក្រែង​កសិករ​និង​ម្ចាស់​កសិដ្ឋាន​បានដាក់​ពាក្យ​ខ្ចីលុយ​ពី​ធនាគារ​អភិវឌ្ឍ​ជនបទនិង​កសិកម្ម​ទៅ​បែរជា​ធនាគារ​អភិវឌ្ឍ​ជនបទ​មិន​ហ៊ាន​ឱ្យ​លុយ​ខ្ចី​ក្រោមលេស​ថា​ខ្លាច​ពិបាក​ទា​លុយ​ទាំង​ដើម​ទាំង​ការ​ឫ​ខ្លាច​មិន​សង​ឱ្យ​ធនាគារ​វិញ​។​
​បែរជា​ឱ្យ​លោក​ឩ​កញា​ខ្ចី​វិញ​ស្រួល​សង​ឱ្យ​ធនាគារ​វិញ​។​នោះ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​នៅតែ​អត់​ដដែល​។​ដូច្នេះ​ធនាគារ​អភិវឌ្ឍ​និង​កសិកម្ម​គួរតែ​ធ្វើខ្លួន​ឱ្យមាន​ជំហរ​ជា​អាជ្ញាកណ្តាល​ទើប​លុយ​៥០​លាន​ដុល្លា​នេះ​បាន​ធ្លាក់​ដល់ដៃ​កសិករ​និង​ម្ចាស់​កសិដ្ឋាន​ពិតៗ​។​បើ​មិន​អីចឹង​ទេ​លុយ​នេះ​របូត​ដល់ដៃ​លោក​ឩ​ក​ញ្ញ៉ា​មួយចំនួន​ដែល​ធ្លាប់​ស្គាល់​និង​រាប់អាន​ជាមួយ​ធនាគារ​អភិវឌ្ឍ​ជនបទ​ច្រើន​ឆ្នាំ​មកហើយ​។


លោក​ប្រធាន​សមាគម​បាន​បង្ហើប​ប្រាប់ថា​លុយ​នេះ​ធនាគារ​អភិវឌ្ឍ​ជនបទ​យក​អត្រា​ការប្រាក់​ទាប​ជាង​ធនាគារឯកជន​នានា​គឺ​៦​ភាគរយ​ក្នុង​១​ឆ្នាំ​ឫ​បើ​ខ្ចី​១​ម៉ឺន​ដុល្លារ​ត្រូវ​បង់ការ​ប្រាក់​ជាង​៤០​ដុល្លារ​ក្នុង​១​ខែ​។​នេះ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងកា​បង្កើន​ការងារ​ដល់​កសិករ​កា​ត់​បន្ថយ​ការធ្វើ​ចំណាកស្រុក​ផង​និង​លើក​កំពស់​បង្កើន​បរិមាណ​និង​គុណភាព​ផលិតផល​កសិកម្ម​ក្នុងប្រទេស​អោយបាន​ខ្លាំងក្លា​ថែមទៀត​។​


​លោក​ពៅ​លើកឡើង​ការចិញ្ចឹម​ឥឡូវនេះ​ថា​មាន់​ទា​ផលិត​ចង់​លើស​តម្រូវការ​ទីផ្សារ​ហើយ​។​ចំណែក​ជ្រូក​វិញ​ការផលិត​ក្នុងស្រុក​ខ្វះ​២,០០០​ក្បាល​ទៅ​៣.០០០​ក្បាល​ក្នុង​១​ថ្ងៃ​៕S/​

រូបពីវេបសាយក្រសួងកសិកម្ម។

ទីតាំងផ្សាយពាណិជ្ជកម្ម