ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩នៅប្រេស៊ីនកើនឡើងលើសចិន ខណៈប្រធានាធិបតីនៅតែជំរុញឱ្យប្រជាជនជំទាស់នឹងបទបញ្ជាបិទរដ្ឋ

206
ចែករម្លែក

ប្រជាជនប្រេស៊ីលជាច្រើនបានប្រកាន់ខ្ជាប់នូវវិធានការបង្ការជំងឺកូវីដ១៩របស់រដ្ឋាភិបាលខណៈជំងឺសាហាវនេះបានសម្លាប់មនុស្សនិងចម្លងទៅមនុស្សនៅក្នុងប្រទេសអាម៉េរិកខាងត្បូងនេះច្រើនជាងនៅចិន។

ប៉ុន្តែឥឡូវនេះប្រជាជនមួយចំនួនកំពុងធ្វើតាមការដឹកនាំរបស់ប្រធានាធិបតី ជែរ បូលសូណារ៉ូ ដោយព្រងើយកន្តើយចំពោះវិធានការការពារទាំងនោះ សូម្បីឥឡូវប្រេស៊ីលបានក្លាយជាចំណុចផ្ទុះធំនៃកូវីដ១៩នៅទ្វីបអាម៉េរិកឡាទីនក៏ដោយ។

ពលរដ្ឋឈ្មោះ បាល់ដូមេរ៉ូ និយាយនៅមុខសណ្ឋាគារបិទទ្វារ Copacabana Palace ថា “ដំបូងខ្ញុំគិតថា ការបិទរដ្ឋអាចផ្តល់ផលចំណេញ។ ក្រោយមកខ្ញុំគិតថា យើងនឹងមានការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង រួមជាមួយនឹងភាពក្រីក្រផង។ វាគួរតែមានវិធីផ្សេងដូច្នេះយើងនឹងអាចរួចផុតពីបញ្ហានេះ”។

ជំរុញទឹកចិត្តបន្ថែមពីលោកបូលសូណារ៉ូ ដែលតែងតែមើលងាយទាំងមេរោគនិងគោលនយោបាយស្នាក់នៅផ្ទះ ប្រជាជនប្រេស៊ីលដូចលោកស្រីបាល់ដូមេរ៉ូដែរ កំពុងនាំគ្នាធ្វើតាមសម្តីរបស់ប្រធានាធិបតីដើម្បីជំទាស់នឹងវិធានការបិទសកម្មភាព ដែលដាក់ចេញដោយអភិបាលរដ្ឋនានា ដោយនាំគ្នាដើរពេញដងផ្លូវតាមទីក្រុងមួយចំនួនរាប់ទាំងទីក្រុងរីយ៉ូ។

លោកបូលសូណារ៉ូបានតវ៉ាថា សេដ្ឋកិច្ចត្រូវត្រឡប់មកដំណើរការវិញនៅក្នុងការថ្លែងសុន្ទរកថាថ្នាក់ជាតិកាលពីចុងខែមីនា នៅពេលគាត់ចាត់ទុកកូវីដ១៩ជា “ផ្តាសាយតូចតាច” ហើយនិយាយថា ប្រវត្តិគាត់ជាអត្តពលិកនឹងការពារគាត់ពីជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃសៅរ៍ទី២ឧសភានេះ ប្រេស៊ីលមានអ្នកឆ្លងកូវីដចំនួន ៩២.២០២ នាក់ និងស្លាប់ ៦.៤១២ នាក់ តែទោះយ៉ាងណាអ្នកជំនាញថាចំនួននេះនៅមិនទាន់គ្រប់ជ្រុងជ្រោយទេ ព្រោះខ្វះឧបករណ៍ធ្វើតេស្ត៕ ដោយ៖ កញ្ញាដាលីស

លោកបូលសូណារ៉ូនិងភរិយារបស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម