ថ្ងៃនេះ​ត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​ជាង​បី​ពាន់​គ្រឿង​

300
ចែករម្លែក
សកម្មភាពត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​នៅរាជធានីភ្នំពេញ(រ៊ូបថតគន្ធា)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោ​កក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២ ខែឧសភា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ៣.០៨៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ២.៣៤៦​គ្រឿង និង​រថយន្ត (​តូច ធំ​) ចំនួន ៧៤០​គ្រឿង​។
​លោក​បន្តថា​បទល្មើស​ភា​គ​ច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព អត់​ផ្លាកលេខ អត់​កញ្ចក់ និង​បទល្មើស​ផ្សេងៗ​ទៀត​មាន​ចំនួន​តិចតួច​។ ចំណែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​មិន​ពាក់​ខ្សែក្រវាត់ បើក​លើស​ល្បឿន និង​ដឹក​លើស​ចំណុះ​៕​សរន​

សកម្មភាពត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​នៅរាជធានីភ្នំពេញ(រ៊ូបថតគន្ធា)
សកម្មភាពត្រួតពិនិត្យ​និង​ផាកពិន័យ​យានយន្ត​នៅរាជធានីភ្នំពេញ(រ៊ូបថតគន្ធា)

ទីតាំងផ្សាយពាណិជ្ជកម្ម