​ប្រើប្រាស់​គ្រឿងញៀន​សមត្ថកិច្ច​បង្ក្រាប​និង​បញ្ជូនទៅ​ឃុំខ្លួន​

214
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​១​ក្រុម​ចំនួន​៦​នាក់​/​ស្រី​ម្នាក់​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ទោ​ស្រី​សា​រ៉ុ​ម​នាយការិយាល័យ​ស្តីទី​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន បានឱ្យដឹងថា​៖សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​ថង់​តូច​ទម្ងន់​២,៣៣​ក្រាម​(​ថ្លឹង​ទាំង​សំបក​),​ទូរស័ព្ទដៃ​១​គ្រឿង​។​

យោង​ចម្លើយ​របស់​ឈ្មោះ​ហ៊ុយ ឆៃ​យន់​ហៅ​យន់ នាំឱ្យ​ក​ម្កាំ​ង​នគរបាល​ជំនាញ​នៅ​ថ្ងៃ​ដដែល​។​ថ្ងៃទី​១​ឧសភា​បាន​បន្ត​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​បន្ថែមទៀត នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ មុខ​ទីក្រុង​កំសាន្ត​ហ៊ុយ​ឡេង ខាងលើ​និង​កន្លែង​ផ្សេងទៀត​ក្នុង​នៅក្នុង​ខេត្ត​ដែល​បាន​ហៅ​ទូរស័ព្ទ​ម​កក​ម្ម៉​ង​ទិញ​ថ្នាំញៀន ។​

៥​នាក់​នោះ រួមមាន ៖ ១-​ឈ្មោះ ឃូ ក​យ ហៅ គ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ។​២ ឈ្មោះ -​ឆឺ​ត ចេះ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​៣​ឈ្មោះ​-​គៀន​វី​រ៉ា​ហៅ​រ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​៤​ឈ្មោះ​-​អ៊ី​ទុយ​ហៅ​ឌិ​ត​ភេទ​ប្រុស​៣៥​ឆ្នាំ​។​៥​ឈ្មោះ​-​ជួន​ស្រី​ពៅ​ហៅ​អា​យ៉ា​,​អា​នី​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ នៅ​ភូមិ​/ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ។

​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​ម៉ូតូ​១​គ្រឿង​,​ទូរស័ព្ទដៃ​៣​គ្រឿង​,​លុយ​ខ្មែរ​ចំនួន​១២៥.០០០​រៀល​,​លុយ​ថៃ​ចំនួន​៧៦០​បាត​,​ខ្សែដៃ​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង​១​ខ្សែ​,​ខ្សែ​.​ក​ធ្វើ​ពី​លោក​ហៈ​ធាតុ​ពណ៌​លឿង​១​ខ្សែ​(​កាឡៃ​),​ក្រវិល​ធ្វើ​ពី​លោហៈធាតុ​១​គូ​,​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​,​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​១​សន្លឹក​,​ប័ណ្ណ​ស៊ី​ជម្ពូ​ថៃ​១​សន្លឹក​,​កាត​ធនាគារ​១​សន្លឹក​,​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​១​ក្បាល​,​សៀវភៅ​ពានា​ថៃ​១​ក្បាល​៕S/

​រូបថត​៖៦​នាក់​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ក្រុង​សិរីសោភ័ណ​ត្រូវបាន​បង្ក្រាប​និង​បញ្ជូនទៅ​ឃុំខ្លួន​(​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម