​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លូន​

199
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​នៅ​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ស្រុក​ឯក​ភ្នំ​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​សួស​អី​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​។​


​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ភឿន​ប៊ិ​យ៉ា​ហៅ​ប៊ី​ភេទ​ប្រស​អាយុ​២៦​ឆ្នាំ​នៅ​ក្រុមទី​១១​ភូមិ​រហាល​សួង​ឃុំ​ព្រែក​ហ្លួង​ស្រុក​ឯក​ភ្នំ​។​
​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម