បារាំង​មាន​អ្នកស្លាប់​ប្រចាំថ្ងៃ​ទាប​បំផុត​ក្នុង​រយៈពេល​៥​សប្តាហ៍​ចុងក្រោយ​

217
ចែករម្លែក

​ប្រទេស​បារាំង​បាន​រាយការណ៍​ថា មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចំនួន​២១៨ នាក់​កាលពី​ថ្ងៃ​សុក្រ​និង​១៦៦​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២​ខែ​ឧសភា​​ដែល​ជា​ចំនួន​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​តិច​បំផុត​ក្នុង​រយៈពេល​ជាង​៥​សប្តាហ៍​មក​នេះ​។​

​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ លោក ហ្សេ​រ៉ូម សា​ឡូ​ម៉ុង បាន​និយាយថា ក្នុងពេល​ជាមួយគ្នា​នេះ មាន​មនុស្ស​ចំនួន​១៤១​នាក់ ដែល​តិចជាង​មុន​​បាន​កំពុង​ត្រូវបាន​ទទួល​ការព្យាបាល​កាលពី​ថ្ងៃ​សុក្រ​នៅ​បន្ទាប់​សង្គ្រោះបន្ទាន់​។​

​ចំនួន​អ្នកជំងឺ​នៅ​បន្ទាប់​សង្គ្រោះបន្ទាន់​បាន​កើនឡើង​ដល់ ៧.២០០ នាក់​កាលពី​ថ្ងៃទី ៩ ខែ​មេសា​។​

​ពេល​ចុង​ក្រោយ​ដែល​ប្រទេស​បារាំង​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ទាប​បែបនេះ គឺ​នៅ​ថ្ងៃទី ២៣ ខែ​មីនា គឺ​ពេល​ដែល​មាន​អ្នក​ស្លាប់​ដោយ​​សារ​វីរុស​នេះ​ចំនួន​១៨៦​នាក់​។​

​ប្រទេស​បារាំង​មាន​ចំនួន​អ្នកស្លាប់​ខ្ពស់​បំផុត​ទី​៤​នៅ​អឺរ៉ុប ដោយ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​ចំនួន​២៤.៦០០ នាក់ ខណៈ​ដែល​អឺរ៉ុប​ទាំងមូល ចំនួន​អ្នក​​ស្លាប់​ដោយសារ​ជំងឺ​នេះ បាន​កើង​ឡើងដល់​១៤០.០០០ នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ​។​

​ទោះ​ជា​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​បន្ត​ធ្លាក់ចុះ ក៏​បារាំង​បន្ថែម​ពេល​គ្រាអាសន្ន​សុខភាព​២​ខែ​ទៀត រហូត​ដល់​ថ្ងៃ​២៤​កក្កដា នេះ​បើ​តាម​រដ្ឋមន្ត្រី​សុខា​ភិ​​បាក​បារាំង​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​៕

ស្ត្រី​ម្នាក់​ទិញ​ផ្កា​នៅតាម​ផ្លូវ​មួយ​នៅ​ទីក្រុង​ម៉ា​សី​ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម