ហ្វីលីពីន​ដោះលែង​អ្នកទោស​ជិត​១០.០០០​នាក់ នៅពេល​វីរុស​វាយប្រហារ​អ្នក​ជាប់គុក​

229
ចែករម្លែក

​អ្នកទោស​ហ្វីលីពីន​ជិត​១០.០០០​នាក់​ត្រូវបាន​ដោះលែង​នៅ​ពេល​ប្រទេស​ខិតខំ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​នៅតាម​ពន្ធនាគារ​ដែលមាន​អ្នកទោស​ណែន​ក្តន់ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​តុលាការ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២​ឧសភា​។​

​ចំណាត់ការ​នេះ​កើត​ឡើង​ក្រោយ​មាន​បទបញ្ជា​មួយ​អោយ​តុលាការ​ជាន់​ទាប​ដោះលែង​អ្នក​ជាប់​ឃុំ​ដែល​កំពុង​រង់ចាំ​សវនាការ ដោយសារតែ​ពួកគេ​មិន​​មាន​លទ្ធភាព​បង់​ប្រាក់​ធានា​ខ្លួន​នៅ​ក្រៅ​ឃុំ​។​

​មាន​របាយការណ៍​អំពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​គុក​មាន​មនុស្ស​ច្រើនៗ​ខ្លះ ដោយ​វា​វាយប្រហារ​ទាំង​អ្នកទោស​និង​បុគ្គលិក​គុក​ផងដែរ​។​

គម្លាត​សង្គម​មិន​អាច​អនុវត្ត​បាន​ទេ​ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន​បែបនេះ​នៅ​ហ្វីលីពីន​

​ការផ្ទុះ​ជំងឺឆ្លង​អាក្រក់​បំផុត​ក្នុង​ពន្ធនាគារ មាន​នៅ​គុក​នៅ​កោះ​សេ​ប៊ូ​ភាគ​កណ្តាល ដោយ​នៅ​ទីនោះ​គុក​២​មាន​អ្នក​ឆ្លង​៣៤៨​នាក់ ក្នុងចំណោម​អ្នកទោស​​ជាង​៨០០០​នាក់​។​

​ហ្វីលីពីន មាន​អ្នក​កើតកូ​វីដ​១៩​ជិត​៩.០០០​នាក់ និង​៦០៣​នាក់​បាន​ស្លាប់​៕