​រថយន្ត​ឡិច​ស៊ី​ស​បើក​បុក​ថ្ម​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​បាក់​អស់​៣​កង់​

143
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​បាន​បើករថយន្ត​យ៉ាង​លឿន​ដល់​ផ្លូវបត់​បួង​ចង្កូត​មក​ឆ្វេង​ដៃ​ខ្លាំងពេក​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​អស់​៣​កង់​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​។​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​សៅ​រ៏ ទី​២ ខែ ឧសភា ឆ្នាំ ២០២០​ត្រង់ចំណុច​មុខកា​រ៉ា​ស់​សាំង​Ptt​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិទ្ធី ក្នុងភូមិ​បា​យ៉ាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​HS250h​ពណ៌​ស​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​01.2.9526​បើក​តាម​បណ្ដោយ​ផ្លូវ​លេខ​១០០៣​។​មកដល់​ស្តុ​ប​ផ្លូវ​ម៉ុង​រិទ្ធី​មិន​បង្អង់​ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​ខ្លាំងពេក​ក៏​ជ្រុល​ទៅបុក​ចិញ្ចើមផ្លូវ​នៅមុខ​កា​រ៉ា​ស់​សាំង​Ptt​បណ្តាលឱ្យ​បាក់​ថ្ម​អស់​ជាច្រើន​ដុំ ។​រថយន្ត​ក៏​រ៉េ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បន្ថែមទៀត​បាក់​អស់​៣​កង់​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លែងរួច​។​ភ្លាមៗ​គេ​ឃើញ​តៃកុង​រថយន្ត​បាន​បើកទ្វារ​ចុះ​រត់​បាត់​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម