គ្មាន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍ រថភ្លើង​បុក​រថយន្តស្ទូច នៅ​ខេត្ត​ព្រះសីហនុ​

216
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​រថភ្លើង​បាន​បើក​បុក​រថយន្តស្ទូច​១​គ្រឿង​ខណៈ​រថយន្តស្ទូច​នោះ​ចត​លើ​ផ្លូវដែក​រៀបចំ​ស្ទូច​បង្គោល​ភ្លើង​ត​បណ្តាញ​អគ្គិសនី​នៅ​ទីនោះ​។​ករណីនេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​នេះ ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត​ឃុំ​សំរុង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក​បង្កឡើង​រវាង រថភ្លើង បុក រថយន្តស្ទូច​មួយគ្រឿង​ដែល​ឈប់​ចត​លើផ្លូវ​រថភ្លើង​។​សមត្ថកិច្ច​បញ្ជាក់ថារ​ថ​យន្ត​ដែល​ចត​លើផ្លូវ​រថភ្លើង​នេះ​ម៉ាក​HYUNDAI​ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3E3529​ដឹក​បង្គោល​ភ្លើង​ដើម្បី​ស្ទូច​ដាក់​នៅ​តំបន់​នោះ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន ។

​មន្ត្រី​បញ្ជាក់ថា​រថភ្លើង​មាន​ទិសដៅ​ចូលមក​ក្រុងព្រះសីហនុ​អ្នកបើកបរ​រថភ្លើង​ឈ្មោះ​អៀង​វិ​រៈ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​រាជធានី​ភ្នំពេញ​។​ក្រៅពី​ខូចខាត​ក្បាលរថភ្លើង​និង​រថយន្ត​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។​ករណីនេះ​នគរបាល​បាន​ចាត់ចែង​យក​រថយន្ត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​បន្ត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម