​ស្តាប់​កសិករ​ម្នាក់​ដែល​ជោគជ័យ​លើ​ការដាំ​បន្លែ​ក្នុង​រដូវ​ធម្មតា​និង​រដូវ​កូ​វីដ​១៩

257
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​ពោធិសាត់​៖​សូម​អ្នកអាន​ស្តាប់​សង្ខេប​ពី​កសិករ​ម្នាក់​ដែល​ជោគជ័យ​លើ​ការដាំ​បន្លែ​ក្នុង​រដូវ​ធម្មតា​និង​រដូវ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​។​អ្នកស្រី​ឯក​ចន្ថា​ជា​កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ដប់​បាត​សង្កាត់​លលកស​ក្រុង​ពោធិសាត់​ខេត្តពោធិ៍សាត់​បា​ន​និយាយ​កាលពី​ថ្មីៗ​នេះ​ថាៈ​អ្នកស្រី​និង​គ្រួសារ​បាន​ដាំ​ដុះ​ដំណាំ​ត្រសក់​លើ​ផ្ទៃដី​២៥​អា​(១​អ​ទំហំ​១០​ម៉ែត្រក្រឡា​)​ដោយ​ក្នុង​១​ថ្ងៃៗ​ក្នុង​រដូវ​ប្រមូល​ផល​បេះ​ត្រសក់​ជា​មធ្យម​១៥០​គ​.​ក្រ​ទៅ​២០០​គ​.​ក្រ​។​

​តម្លៃ​លក់​បោះ​ដុំ​បាន​ថ្លៃ​២.០០០​រៀល​/១​គ​.​ក្រ​ហើយ​ត្រូវ​លក់​ទៅឱ្យ​អ្នកទិញ​ដុំ​នៅ​ភ្នំពេញ​និង​នៅ​ពោធិ៍សាត់​តំ​១៥០០​រៀល​-១៨០០​រៀល​/០១​គ​.​ក្រ​។​អ្នកស្រី​បាន​បន្តថា​៖​ការលក់​បន្លែ​គឺ​អ្នកស្រី​បានធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​មាស​បៃតង​។​ចំពោះ​បន្លែ​ជា​ផ្លែ​ដែល​បេះ​ផល​និង​លក់​ចេញ​រៀងរាល់​ព្រឹក​។​ក្រៅពីនេះ​មាន​ក្រុមហ៊ុន​នេះ​ក៏​នៅមាន​ក្រុមហ៊ុន​ចំនួន​៤​បន្ថែមទៀត​ដែល​ចុះកិច្ចសន្យា​ទិញ​ព្រោះ​ជា​បន្លែ​សុវត្ថិ​ភាពមិន​ប្រើ​ថ្នាំ​និង​ជីគីមី​ហាមឃាត់​។​

​ក្រុមហ៊ុន​ឬ​អ្នកទទួល​ទិញ​នោះ​មាន​សហគមន៍​ខ្មែរ​,​ផ្សារ​ភូមិ​ធម្មជាតិ​,​ផ្សារ​បៃតង​ស្រស់​និង​ក្រុមហ៊ុន​ឌី​អិ​ម​អិ​ម​វី​ដែល​បាន​ប្រមូល​ទិញ​១​ថ្ងៃ​ខាន​១​ថ្ងៃ​ឬក៏​២​ទៅ​៣​ថ្ងៃ​ប្រមូល​ទិញ​ម្តង​។​កសិករ​អាយុ​៤៣​ឆ្នាំ​រូបនេះ​បាន​បន្ថែមថា​៖​មុននឹង​ជោគជ័យ​លើ​ការដាំដុះ​ថែទាំ​ប្រមូល​ផល​មានឈ្មោះ​បោះ​សំឡេង​មាន​ទីផ្សារ​។​មានតម្លៃ​សមរម្យ​នេះ​ក៏ត្រូវ​ឆ្លងកាត់​ការលំបាក​ការតស៊ូ​ខិតខំ​ព្យាយាម​និង​មាន​ក្តីសង្ឃឹម​ជាខ្លាំង​ដែរ​។​ជាងនេះទៅទៀត​ត្រូវមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​មន្ត្រី​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ក្រុមហ៊ុន​និង​សមា​ជិ​គ្រួសារ​ដែរ​។​

​ត្រូវ​តាំងចិត្ត​ច្នៃប្រឌិត​ហើយ​វាងវៃ​ដែរ​។​ព្រោះ​មុខការ​មុខរបរ​អី​ក៏​មិនមែនជា​ការងាយស្រួល​ទេ​។​តែ​ក៏​មិនត្រូវ​អស់សង្ឃឹម​ដែរ​ពេល​វា​បរាជ័យ​។​ទាក់ទិន​ផល​បន្លែ​អ្នកស្រី​ថា​ដូច​ផលិតផល​ឬ​ចំណីអាហារ​ឬ​ទំនិញ​ជា​សេវា​ដស​ទៀត​ដែរ ផលិតផល​បន្លែ​ទាំងនេះ​ត្រូវតែ​លក់​ឱ្យអស់​ជា​រៀងរាល់ថ្ងៃ​។ បើ​សល់​គឺ​ខូច​ហើយ ។​បើ​ខូច​ឬ​ថយគុណភាព​ត្រូវតែ​តែ​ចោល​មិនអាច​លក់​ចែកចាយ​ទេ​ព្រោះ​វា​ធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​។​

​សូម​រំលឹកថា​កាលពី​ថ្មី​នេះ​នេះៗ​លោក​ឡាយ​វិសិដ្ឋ​ប្រធាន​មន្ទីរ​កសិក្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តពោធិសាត់ រួមជាមួយ​អ្នកបច្ចេកទេស​បន្លែ​សុវត្ថិភាព បាន​ចុះ​ពិនិត្យ​តាមដាន​សកម្មភាព​ផលិតកម្ម​ដំណាំ​បន្លែ និង​ជម្រុញ​ការងារ​ដាំ​ដុះ​ដំណាំ​បន្លែ ។​មន្ត្រី​ក្រុមការងារ​ព្រមទាំង​ផ្សព្វផ្សាយ​ពី​ទីផ្សារ​ដំណាំ​បន្លែ និង​បាន​ពិនិត្យ​ពី​សង្វាក់​ការប្រមូល​ផល​ត្រសក់ទ្រើង​របស់​អ្នកស្រី​ឯក​ចន្ថា​អាយុ​៤៧​ឆ្នាំ​ភូមិ​ដប់​បាត​សង្កាត់​លលកស​ក្រុង​ពោធិសាត់ ។​

​មន្ត្រី​បាន​ជម្រុញ​បន្ថែម​ដល់​កសិករ​ដែល​ទុក​ថា​បាន​ជោគជ័យ​នេះ​ឱ្យ​រក្សា​និង​បង្កើន​ផល​ទាំង​ក្នុង​សភាពការណ៍​ធម្មតា​និង​ទាំង​ក្នុងស្ថានភាព​អាសន្ន​នៃ​ការរីក​រាលដាល​ជា​សាកល​នៃ​មេរោគ​/​កូ​វីត​១៩​នេះ​៕S/

​រូបថត ៖ លោក​ឡាយ វិសិដ្ឋ និង​អ្នកបច្ចេកទេស​បន្លែ​ទៅពិនិត្យ​សង្វាក់​ដាំ​និង​លក់​បន្លែ​រស់​កសិករ​ឯក ចន្ថា នៅ​ភូមិ​ដប់​បាត​សង្កាត់​លលកស​ក្រុង​/​ខេត្តពោធិសាត់​(​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម