​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ពីបទ​លួច​នៅ​ក្រុង​សៀមរាប​

207
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បាន​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​បន្ទាប់ពី​ស្ត្រីជន​សង្ស័យ​បានធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ក្រចក​កាត់​ខ្សែក​ប្លា​ទីន​ទម្ងន់​៣​ជី​ពី​កូនប្រុស​ជនរងគ្រោះ​រួចមក​។​ករណី​លួច​នេះ បានកើត​ឡើង​នៅ​ចំណុច​ផ្សារ​ក្រោម​ស្ថិតនៅ​ភូមិ​វិហារ​ចិន​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​និយាយថា អំពើ​លួច បង្កដោយ​ជនសង្ស័យ​ឈ្មោះ សុខ លី ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ស្រះចក ខណ្ឌ​ទួ​ក​គោក រាជធានី​ភ្នំពេញ​។​បានធ្វើ​សកម្មភាព​យក​កន្ត្រៃ​កាត់​ក្រចក​កាត់​ខ្សែក​ប្លា​ទីន​ទម្ងន់​៣​ជី​ពី​កូនប្រុស​ជនរងគ្រោះ​ឈ្មោះ​សួស​ដា​នី​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​នៅ​ក្រុង​សៀមរាប​ខេត្ត​សៀម​រា​ខណៈពេលដែល​ជនរងគ្រោះ​ឈរ​ទិញ​បន្លែ​,​។

ចំណែក​កូនប្រុស​របស់​ជនរងគ្រោះ​គឺ​ម្តាយ​របស់​ជនរងគ្រោះ​ឈរ​បី​នៅក្បែរ​គ្នា​នោះ​ហើយ​ពេលនោះ​អ្នកដើរ​ផ្សារ​ជាមួយគ្នា​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោឡើង​ហើយ​ឃាត់​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ​ហើយ​ជនរងគ្រោះ​បាន​រាយការណ៍​មក​សមត្ថកិច្ច​តែម្តង ។

​សមត្ថកិច្ច​បាន​បន្តថា​ក្រោយពី​ឃាត់ខ្លួន​វត្ថុតាង​ដកហូត​បានរួម​មាន​ខ្សែក​ប្លា​ទីន​ទម្ងន់​៣​ជី​និង​បណ្តោង​១,​កន្ត្រៃ​កាត់​ក្រចក​១​។​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម