​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី​បាន​ជោគជ័យ​

283
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២០ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​អមដំណើរ​ដោយ​លោក​ប៉ែន​កុស​ល្យ​អភិបាលខេត្ត​បាន​អញ្ជើញ​ចុះទៅពិនិត្យ​វឌ្ឍនភាព​នៃ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី របស់​ក្រុមហ៊ុន Cambodia Amazing Aquaculture TechnologicalCo.,Ltd​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង​ឃុំ​ត្រពាំង​ប្រសាទ​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​


​តាម​អ្វីដែល​អ្នកបច្ចេកទេស​ចិញ្ចឹម​បាន​ជំរាប​លោក​រដ្ឋមន្ត្រី​គឺ​កសិដ្ឋាន​បានចាប់ផ្តើម​ដំណើរការ​តាំងពី​ឆ្នាំ​២០១៦ ដោយ​ធ្វើការ​អភិវឌ្ឍ​ជា​បណ្តើរៗ មាន​ជីក​ស្រះ​ច្រើន​ប្រភេទ (​ស្រះ​ចិញ្ចឹម​មេ បា​ពូជ កូន និង​បង្កង​សាច់​)​អាង​ភ្ញាស់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កសិដ្ឋាន​។​ល​។​បច្ចុប្បន្នកំពុង​សាកល្បង​ពិសោធន៍​ភ្ញាស់​និង​ចិញ្ចឹម​កូន​ពូជ​ឱ្យ​ស្របតាម​ក្សេត្រ​បរិស្ថាន​នៅ​តំបន់​នេះ​ក្នុងទិសដៅ​ដើម្បី​សម្រេច​តាម​ផែនការ​ផលិតកម្ម ផលិត​បង្កង​សាច់​ឱ្យបាន ១​តោន​/​ថ្ងៃ និង​កើន​ឡើងជា​បន្តបន្ទាប់​។​,

​បច្ចុប្បន្ន​មានកូន​ពូជ​ប្រមាណ ៦០​ម៉ឺន ដែល​អាច​ផ្តល់​ផល​ប្រមាណ ៥០ តោន​នៅ​រយៈពេល ៦​ខែ និង​គ្រោង​ផលិត​កូន​ឱ្យបាន​៥​ទៅ​១០​លាន​កូន​នៅ​ឆ្នាំក្រោយ​។​បង្កង​ប្រភេទ​នេះ​មានតម្លៃ​២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នៅ​កសិដ្ឋាន​ឈ្មួញ​យកទៅលក់​បន្ត​តម្លៃ​៣០​ទៅ​៣៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​ផ្ទៃដី​ដែល​បាននិងកំពុង​ចិញ្ចឹម​មាន​ចំនួន ២៥​ហិកតា​នឹង​ពង្រីក​ដល់ ១០០​ហិកតា​នៅពេល​ឆាប់ៗ​ខាងមុខ ។​ដែល​ក្នុងនោះ ៧០​ហិកតា​សម្រាប់​ផលិត​បង្កង​សាច់ ៣០​ហិកតា​សម្រាប់​ផលិត​មេ បា និង​កូន​ពូជ​។

​ការចិញ្ចឹម​ជា​លក្ខណ​:​ធម្មជាតិ​(​លែង​ក្នុង​ស្រះ​)​ផ្តល់​ចំណី​ផ្សំ​មាន​ពោត​ដំឡូង​មី​និង​សណ្តែកសៀង​ដែលជា​វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​។​ពិនិត្យឃើញ​ទិដ្ឋភាព​ជាក់ស្តែង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​កសិដ្ឋាន​ផលិតកម្ម​ចិញ្ចឹម​បង្កង​អូស្ត្រាលី​(​ពូជ​បង្កង​ថ្មី​) ប្រកបដោយ​បច្ចេកវិទ្យា​សាមញ្ញ​តាមបែប​ធម្មជាតិ ភាតរ​បរិស្ថាន កំពុងដំណើរការ​ទៅដោយ​រលូន និង​វិវឌ្ឍន៍​រីកចម្រើន​ជា​បណ្តើរៗ ។​

​លោក​រដ្ឋមន្ត្រី​និង​លោក​អភិបាលខេត្ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​វិនិយោគ​ចិញ្ចឹម​បង្កង​ពូជ​ថ្មី​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​ជំរុញ​និង​លើកទឹកចិត្ត​ឱ្យ​កសិករ​ចិញ្ចឹម​ជា​លក្ខណ​:​គ្រួសារ​ព្រោះ​វា​មាន​លក្ខណ​:​សាមញ្ញ​និង​ទទួលបាន​កម្រៃ​ខ្ពស់​។
​លោក​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ផែនការ​ផលិតកម្ម​នាពេល​អនាគត​ព្រោះ​វា​ពិតជា​បាន​ចូលរួមចំណែក​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល​ក្នុង​គ្រួសារ និង​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​បរិមាណ​ផ្គត់ផ្គង់ ប្រើប្រាស់​សក្តានុពល​រប​ស់ដី​ឱ្យអស់​លទ្ធភាព ចូលរួម​អនុវត្ត​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​។​ជាពិសេស​បង្កើត​កាលានុវត្តភាព​ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​។​

​ជាមួយនេះ​អភិបាលខេត្ត​លោក​សុំឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​ពង្រីក​ផលិតកម្ម​ទៅ​តំបន់​ផ្សេងៗ​ទៀត​ដែលមាន​ប្រភពទឹក​ធម្មជាតិ​ល្អ​ព្រោះ​ខេត្ត​នេះ​មាន​លក្ខណ​:​ធម្មជាតិ​អំណោយផល​ក្នុងការ​ចិញ្ចឹម​បង្កង​ប្រភេទ​ថ្មី​នេះ​។​លោក​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​គួរតែ​ពង្រីក​ការ​ភ្ញាស់​កូន​បង្កង​រួច​លក់​ចែកជូន​កសិករ​ដើម្បី​យកមក​ចិញ្ចឹម​ដោយ​ផ្តល់​បច្ចេកទេស​ហើយ​ប្រមូល​ទិញ​ផល​បង្កង​មកវិញ​តាមរយ​:​ការធ្វើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ដើម្បី​ពង្រីក​ទីផ្សារ​នាពេល​អនាគត​។​

​រដ្ឋបាល​ជលផល​និង​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​គួរ​បញ្ជូន​មន្ត្រី​និង​និស្សិត​ចុះ​សិក្សា​ដកស្រង់​បទពិសោធន៍​បច្ចេកទេស​ដើម្បី​ផ្សព្វផ្សាយ​ផលិតកម្ម​បង្កង​នេះ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម