ថ្ងៃទី​២​ឧសភា​អនុវត្ត​ច្បាប់​ចរាចរណ៍​ផាកពិន័យ​រថយន្ត​តូចធំ​ម៉ូតូ​សរុប​៣០២​គ្រឿង​កើន​លើស​១០៦​គ្រឿង

191
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​លោក​វរសេនីយ៍ឯក​សាត​គឹម​សាន​ស្នងការរង​ទទួលបន្ទុក​ការងារ​ចរាចរណ៍​បានឱ្យដឹងថា​ចំពោះ​ការចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​តាម​អនុ​ក្រិ​ត្យ​លេខ​៣៩​អនក្រ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត​។​

មន្ត្រី​ចរាចរណ៍​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១៤​បាន​ឃាត់​យានយន្ត​និង​ផាកពិន័យ​ដែល​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​បាន​ចំនួន​៣០២​គ្រឿង​កើន​លើស​ថ្ងៃទី​១​ខែឧសភា​ចំនួន​១០៦​គ្រឿង​។​

លោក​សាត​គឹម​សាន​បាន​បន្តថា​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្តបាត់ដំបង​គឺ​យើង​បានដាក់​ការត្រួតពិនិត្យ​យានយន្ត​ចំនួន​១៥​គោលដៅ​។​ក្នុងនោះ​ខាង​ការិយាល័យ​ជំនាញ​ឃាត់​យានយន្ត​បាន​ចំនួន​១៦១​គ្រឿង​(​ម៉ូតូ​ចំនួន​២៤​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព​២៤​គ្រឿង​(​អត់​ស្លាក​លេខ​៦​គ្រឿង​)​។​ចំណែក​រថយន្ត​តូច​ចំនួន​១៥​គ្រឿង​រថយន្ត​ធំ​២​គ្រឿង​(​បើក​លឿន​៦​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​ការពារ​តូច​៩​នាក់​និង​ធំ​២​នាក់​អត់​ប័ណ្ណបើកបរ​ចំនួន​១​។​

លោក​ស្នងការរង​បាន​បន្តថា​នៅ​ស្រុក​សង្កែ​ឃាត់​បាន​ម៉ូតូ​៧​គ្រឿង​អត់​ពាក់មួក​សុវត្ថិភាព​២​នាក់​។​ស្រុក​ឯក​ភ្នំ​ឃាត់​បាន​១២​គ្រឿងក្នុង​យន្ត​តូច​១​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​បាណន់​ឃាត់​បាន​៥​គ្រឿងក្នុង​នោ​ម៉ូតូ​៣​គ្រឿង​អត់​មួក​។​ស្រុក​ប​វេ​ល​ឃាត់​បាន​១២​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​២​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​

​ស្រុក​គាស់ក្រឡ​ឃាត់​បាន​៧​គ្រឿង​ក្នុងនោះ​ម៉ូតូ​៥​គ្រឿង​អត់​មួក​។​ស្រុក​ថ្មគោល​ឃាត់​បាន​១១​គ្រឿង​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​២​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​។​ស្រុក​រុក្ខ​គី​រី​ឃាត់​បាន​៧​គ្រឿង​ក្នុងនោះ​ម៉ូតូ​៧​គ្រឿង​អត់​មួក​)​។​ស្រុក​មោង​ឬ​ស្សី​ឃាត់​បាន​២៦​គ្រឿង​ក្នុងនោះ​ម៉ូតូ​៩​គ្រឿង​អត់​មួក​៦​និង​រថយន្ត​តូច​៥​គ្រឿង​អត់​ប័ណ្ណ​៣​។​ស្រុក​ភ្នំព្រឹក​ឃាត់​បាន​១២​គ្រឿង​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​រថយន្ត​អត់​ពាក់​ខ្សែក្រវាត់​២)​។


​ស្រុក​សំពៅ​លូន​ឃាត់​បាន​១៣​គ្រឿង​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​តូច​៣​គ្រឿង​អត់​ពាក់​ខ្សែក្រវាត់​)​និង​ស្រុក​សំឡូត​ឃាត់​បាន​១៣​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​៣​គ្រឿង​អត់​មួក​និង​រថយន្ត​អត់​ពាក់​ខ្សែក្រវាត់​២)​។​លោក​បន្តថា​សរុប​ទាំងអស់​៣០២​គ្រឿង​ក្នុងនោះ​ម៉ូតូ​៧៨​គ្រឿង​អត់​មួក​៧៥​អត់​ប័ណ្ណ​៣​រថយន្ត​តូច​៣១​គ្រឿង​រថយន្ត​ធំ​២​គ្រឿង​ល្បឿន​លឿន​៦​គ្រឿង​រថយន្ត​ធំ​អត់​ប័ណ្ណបើកបរ​១​គ្រឿង​និង​រថយន្ត​តូច​អត់​ពាក់​ខ្សែក្រវាត់​២៥ រថយន្ត​ធុំ​១​គ្រឿង​៕S/

​រូប​ថ​តះ​សកម្មភាព​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២​ខែឧសភា​ឃាត់​រថយន្ត​គ្រប់​ធុន​៣០២​គ្រឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម