តែមួយ​ប៉ប្រិចភ្នែក សត្វ​កវែង​យ៉ាង​ធំ​ត្រូវ​ស្ដេច​ពិឃាដ​ខាំ​ហែក​ជា​បំណែក​

340
ចែករម្លែក

សត្វ​កវែង​យ៉ាង​ធំ​មួយ​ក្បាល​ត្រូវបាន​ហ្វូង​ក្រពើ​អត់ឃ្លាន​ដែលជា​ស្ដេច​ពិឃាដ​ក្នុង​ទឹក​ខាំ​ហែក​ដាច់​ជា​បំណែកៗ និង​លេប​ចូលក្នុង​ពោះ​អស់​គ្មាន​សល់​ក្នុងពេល​តែមួយ​ប៉ប្រិច ភ្នែក​គួរឱ្យខ្លាច​ពេល​វា ព្យាយាម​ហែល​ទឹក​ឆ្លងស្ទឹង​មួយ​ក្នុង​ឧទ្យាន​ជាតិ​ម៉ា​សៃ ម៉ា​រ៉ា (Masai Mara National Park) ប្រទេស​កេ​ន​យ៉ា​។​
​ ​
​បុរស​ឈ្មោះ នី​មិ​ត វើ​ឌី (Nimit Virdi) វ័យ ៣២ ឆ្នាំ​មកពី​វ៉េ​លីង​តុ​ន (Wellington) ប្រទេស​ឥណ្ឌា ថត​បាន​ទិដ្ឋភាព​ដ៏​គួរឱ្យ​ព្រឺព្រួច​នេះ ពេល​ក្រពើ​បើក​ចង្កូម​ដ៏​ខ្លាំង​មហិមា​របស់​វាពី​ផ្ទៃ​ទឹក​ទាំង​ជើង ម្ខាង​របស់​សត្វ​កវែង​ជាប់​ក្នុង​មាត់​វា​នៅឡើយ​។​
​ ​
​គាត់​និយាយថា គាត់​ថត​បាន​ទិដ្ឋភាព​នេះ​ពេល​កំពុង​មើល​ហ្វូង​សត្វ កវែង​ប្រមាណ​ជាង ១.០០០ ក្បាល​រង់ចាំ​នៅ​មាត់ច្រាំង​ដើម្បី​ឆ្លងស្ទឹង​ម៉ា​រ៉ា (Mara River) មុនពេល​សត្វ​កវែង​ដ៏​ក្លាហាន​ដែលមាន ទម្ងន់​ប្រហែល​ជិត ៤០០ គីឡូ​នេះ​ហែល​ទឹក​នាំមុខគេ​។ ជា​អកុសល​វា​ត្រូវបាន​ហ្វូង​ក្រពើ​ខាំ​ហែក ដណ្ដើម​គ្នា​ស៊ី​គួរឱ្យ​ស្លុត​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម