ចាប់​បង​ទម្លាក់​ចូល​អណ្ដូង រួច​ចាប់​ប្អូន​រំលោភ​បូក​រហូត​សន្លប់​

441
ចែករម្លែក

នាងក្រមុំ​វ័យ ១៨ ឆ្នាំ​ម្នាក់​ត្រូវបាន​ជនល្មើស​មាន​គ្នា ៧ នាក់​ចាប់រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ​រហូត សន្លប់​បាត់ស្មារតី​ខណៈពេល​នាង​កំពុងធ្វើដំណើរ​ត្រលប់​ទៅផ្ទះ​ជាមួយ​បងប្រុស​ស្ថិតក្នុង ភូមិ​មួយ​នៅ​ប្រទេស​ឥណ្ឌា​។​
​ ​
​យោងតាម​សេចក្ដីរាយការណ៍​ឱ្យដឹងថា ក្រុម​ជនល្មើស​ដែល​រួមមាន​អនីតិជន ៣​នាក់​បាន​ចាប់​បង ប្រុស​របស់​នារី​រងគ្រោះ​ទម្លាក់​ចូល​អណ្ដូង រួច​ធ្វើ​សកម្មភាព​រំលោភ​បូក​នារី​រងគ្រោះ​ខណៈ​នាង​ជិះ ម៉ូតូ​ជាមួយ​បងប្រុស​វ័យ ២១ ឆ្នាំ​។​
​ ​
​យោងតាម​ទូរទស្សន៍ NDTV ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨ និង ៣០​យប់​ថ្ងៃ​ពុធ រហូតដល់​ម៉ោង ២ ទៀបភ្លឺ​ឈានចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមេសា ស្ថិតក្នុង​ភូមិ​ប៉ាដ​ហា (Padhar) ស្រុក​បេ​ទុល (Betul) រដ្ឋ​ម៉ា​ដ្យា ប្រា​ដេ​ស (Madhya Pradesh)​។​
​ ​
​ប៉ូលិស​និយាយថា នៅ​ថ្ងៃកើតហេតុ នារី​រងគ្រោះ និង​បងប្រុស​របស់​នាង​បាន​ត្រលប់​ទៅផ្ទះ​វិញ បន្ទាប់ពី​ជិះ​ទៅ​ចាក់​សាំង​ម៉ូតូ​រួច​។ ជនល្មើស​ដែល​ជិះ​ម៉ូតូ ៣ គ្រឿង​បាន​ចូល​ទៅជិត​ជនរងគ្រោះ ខណៈពេល​ជនរងគ្រោះ​កំពុង​ពិនិត្យមើល​ភ្លើងចង្កៀង​មុខដាច់​។ ពេលនោះ​ជនល្មើស​បាន​ចាប់ បុរស​ជា​បង​ទម្លាក់​ចូល​អណ្ដូង ហើយ​ចាប់​នារី​រងគ្រោះ​ចូលទៅ​ក្នុងព្រៃ​ក្បែរ​នោះ​រួច​ធ្វើ​សកម្មភាព ចាប់រំលោភ​តែម្ដង​។ ក្រោយ​ធ្វើ​សកម្មភាព​រួចរាល់ បក្ខពួក​ជនល្មើស​បាន​គេចខ្លួន​បាត់ស្រមោល​។​
​ជា​សំណាងល្អ បុរស​ជា​បងប្រុស​បាន​ឡើង​ពី​អណ្ដូង​វិញ​រួច ហើយ​ស្រែក​ឱ្យគេ​ជួយ​ចំណែកឯ​នារី រងគ្រោះ​សន្លប់​បាត់ស្មារតី ពេល​ក្រុមគ្រួសារ​រកឃើញ​។ ហើយ​ជា​លទ្ធផល ៥​នាក់​ក្នុងចំណោម បក្ខពួក​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន ។ ចំណែកឯ ២ នាក់​កំពុង​គេចខ្លួន​នៅឡើយ​។​
​ ​
​ប៉ូលិស​បាន​តាម​រកឃើញ​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ប្រទះឃើញ​អត្តសញ្ញាណ​បណ្ណ​មួយ​សន្លឹក ជ្រុះ​នៅ​កន្លែងកើតហេតុ និង​ក្រោយមក​ចាប់បាន​បក្ខពួក ៤ នាក់​ទៀត​។ ប៉ូលិស​និយាយថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ និង​ប៉ុនប៉ង​មនុស្សឃាត​ខណៈ នារី​រងគ្រោះ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ប៉ុស្តិ៍​ប៉ូលិស​ដែល​សួរចម្លើយ​ជនសង្ស័យ​ចាប់រំលោភ​បូក​ក្នុងករណីនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម