ក្លិប​អា​សេណ​ល និង​តូ​តិ​ន​ហេម​ប្រជែង​គ្នា​យក​ខ្សែការពារ អែក​សេល ឌី​សា​ស៊ី នៅ​រដូវក្តៅ​នេះ​

193
ចែករម្លែក

​ក្លិប​សាវ​ហេម​តុ​ន (Southampton) កំពុង​សង្ឃឹមថា នឹង​យកឈ្នះ​គូប្រជែង​របស់ខ្លួន​នៅ​ក្រប ខ័​ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​អឺរ៉ុប ដើម្បី​ផ្ទេរ​ខ្សែការពារ អែក​សេល ឌី​សា​ស៊ី (Axel Disasi) របស់​ក្លិប​រ៉េ​ម​( Reims) ។​
​ ​
​ក្លិប Southampton អន្ទះសារ​ចង់បាន ឌី​សា​ស៊ី វ័យ​២២​ឆ្នាំ ដែល​បាន​ជួយ​ក្រុម Reims បញ្ចប់​នៅ ចំណាត់ថ្នាក់​ទី​៦​នៅក្នុង​លី​ក​កំពូល​របស់​បារាំង​និង​ជាប់​លេង​នៅ​ក្របខ័ណ្ឌ Europa League ។​
​ ​
​ឌី​សា​ស៊ី គឺជា​សមាជិក​សំខាន់​នៅក្នុង​ក្រុម​Reims​បានបញ្ចប់​រដូវ​កាល​ដោយមាន​ប្រព័ន្ធ​ការពារ ឆ្នើម​បំផុត ដោយ​របូត​ត្រឹមតែ​២១​គ្រាប់​ប៉ុណ្ណោះ​។ ឌី​សា​ស៊ី បានបង្ហាញ​មុខ​នៅ​គ្រប់ការ​ប្រកួត ប៉ុន្តែ​លើក លែង​មួយ​ប្រកួត​។​

​ខ្សែការពារ​ដែលមាន​ក​ម្ព​ស់​ខ្ពស់​រូបនេះ ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​ត្រូវគេ​វាយតម្លៃ ត្រឹម​១៣​លាន​ផោន ហើយ​រំពឹងថា នឹង​ចាកចេញ​នៅ​រដូវក្តៅ​នេះ ខណៈ​កីឡាករ​រូបនេះ​នៅសល់ កិច្ចសន្យា​ត្រឹម​មួយឆ្នាំ​។​

​ក្លិប Arsenal, Tottenham , West Ham និង Monaco ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​ជម្រើស​យុវជន ក្រោម​អាយុ​២០​ឆ្នាំ​ផងដែរ​។ ទោះបីជា​យ៉ាងណា ក្លិប Arsenal មាន​កីឡាករ វី​លលៀម សាលី​បា (William Saliba) បាន​ត្រឡប់មកវិញ បន្ទាប់ពី​ខ្ចី​ជើង​នៅ​ក្លិប ST Etienne ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អែក​សេល ឌី​សា​ស៊ី (Axel Disasi)

ទីតាំងផ្សាយពាណិជ្ជកម្ម