ផូ​ល អ៊ី​ន ព្រមាន ចា​ឌិន សាន​ចូ ថា តើ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ គឺជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម ឬ​យ៉ាងណា​

241
ចែករម្លែក

​អតីត​កីឡាករ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ផូ​ល អ៊ី​ន (Paul Ince) បាន​រិះគន់​អ្នកចាត់ការ​ក្លិប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ខណៈពេល ផូ​ល ព្រមាន​កីឡាករ​ជា​គោលដៅ​របស់​ក្លិប​យូ​ណាយ​ធី​ត ចា​ឌិន សាន​ចូ (Jadon Sancho) ឲ្យ ពិចារណា​ថា តើ​លោក អូ​ឡេ គឺជា​អ្នកចាត់ការ​ដ៏​ស័ក្តិសម​សម្រាប់​ខ្លួន​ឬ​យ៉ាងណា​។​
​ ​
​ផូ​ល អ៊ី​ន ដែល​បានបង្ហាញ​មុខ​ជាង​២០០​លើក​សម្រាប់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​ពន្យល់ថា គ្រូបង្វឹក​សញ្ជាតិ​ន័​រវេ​សរូប​នេះ​មិនទាន់បាន​បង្ហាញ​សញ្ញា​ណាមួយ​ដែលថា លោក​អាច​កែលម្អ កីឡាករ​ដែលមាន​គុណ​ភាព​ដូចជា សាន​ចូ នេះ​ទេ​។​
​ ​
​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ​ត្រៀម​រក​ច្រក​ចេញពី​ក្លិប​ឌ័​រ​ម៉ាន់ (Dortmund) មកកាន់​ក្របខណ្ឌ ព្រី​មី ញ៉េ​លី​ក ស្របពេល​មាន​ក្លិប​ជាច្រើន​បាន​តាមឃ្លាំមើល​ខ្សែបម្រើ​ស្លាប​រូបនេះ ដែល​អាច​នឹង មានតម្លៃ​ជាង​១០០​លាន​ផោន​។​
​ ​
​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ហាក់ដូចជា​ក្លឹប​នាំមុខគេ​ក្នុងការ​នាំយក​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ ប៉ុន្តែ ផូ​ល បាន​ព្រមាន សាន​ចូ ថា ត្រូវធ្វើ​ឲ្យ​ប្រាកដថា លោក សូល​ស្យែ​រ គឺជា​គ្រូបង្វឹក​ដ៏​ស័ក្តិសម​ក្នុង ការជួយ​បង្កើន​សមត្ថភាព​របស់​ខ្លួន​មួយកម្រិត​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម