ក្លិប​អា​សេណ​ល ជួប​រឿង​ខកចិត្ត​ដោយសារ ណា​បី​ល ហ្វេ​គ័​រ ប្រាប់​រៀល បេ​ទី​ស ថា មិនទាន់​ចង់​ចាក​ចេញទៅ​ក្លិប​ផ្សេង​

248
ចែករម្លែក

​ក្លិប​អា​សេណ​ល​( Arsenal) ជួប​រឿង​ខកចិត្ត ខណៈពេល​កីឡាករ​គោលដៅ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir) ដែល​តាម​ព័ត៌មាន​ថា បាន​ប្រាប់​ក្លិប​រៀល បេ​ទី​ស​( Real Betis) ថា ខ្លួន​ចង់​បន្ត​នៅ​ជាមួយ ក្លឹប​នេះ​តទៅទៀត​។​
​ ​
​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​ធ្វើ​បានល្អ​នៅ​ក្របខ័ណ្ឌ La Liga មុន​ការផ្អាក​សកម្មភាព​បាល់​ទាត់ ដោយសារតែ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​។ បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Marca បាន​ឲ្យ​ដឹងថា ក្លិប​កាំភ្លើង​ធំ Arsenal និង​ក្លិប អា​សេ មី​លេន (AC Milan) ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ ប៉ុន្តែ ហ្វេ​គ័​រ បាន​ប្តូរផ្តាច់​អ​នា​គត់​ជាមួយ​ក្លឹប Betis ។​
​ ​
​តាម​ព័ត៌មាន​ថា ហ្វេ​គ័​រ នឹង​ពិចារណា​ការផ្ទេរ​ចេញ ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ឬ​ក្លឹប Barcelona ឬក៏​ក្នុងករណី​ដែល​ក្លឹប Betis ត្រូវ​ការលក់​ចេញ​ដោយសារតែ​បញ្ហា ហិរញ្ញវត្ថុ​ដែល​កើតចេញពី​វិបត្តិ​កូ​វីដ​១៩​តែប៉ុណ្ណោះ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​ជួយ​ក្រុម Betis ធ្វើ​បានល្អ​នៅ​ក្នុងការ​បង្ហាញមុខ​លើកដំបូង​ជាមួយ​ក្របខណ្ឌ កំពូល​របស់​អេ​ស្ប៉ា​ញ ដោយ​រកបាន​៧​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៦​លើក​ក្នុង​២៣​ប្រកួត​។​
​ ​
​ហ្វេ​គ័​រ ស្ទើរតែ​ចូលរួម​ជាមួយ​ក្លិប លី​វឺ​ភូ​ល ទៅហើយ​កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​កិច្ច​ព្រម​ពៀង​បាន បរាជ័យ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ណា​ប៊ី​ល ហ្វេ​គ័​រ (Nabil Fekir)

ទីតាំងផ្សាយពាណិជ្ជកម្ម