រដ្ឋាភិបាល​វ៉េណេស៊ុយ​អេ​ឡា និយាយ​ថា​មនុស្ស ៨​នាក់​ត្រូវបាន​សម្លាប់​ក្នុង​អំពើ​ឈ្លានពាន​ដែនសមុទ្រ​

292
ចែករម្លែក

​រដ្ឋាភិបាល​វ៉េណេស៊ុយ​អេ​ឡា​បាន​និយាយថា​ខ្លួន​បាន​ទប់ស្កាត់​ទាល់​ពេលវេលា​ការឈ្លានពាន​ដែនសមុទ្រ​កាលពី​ថ្ងៃអាទិត្យ​ទី​០៣​ឧសភា​ដោយ​”​ទាហាន​ស៊ីឈ្នួល​ភេរ​វករ​”​ដែល​បាន​ព្យាយាម​ចូលក្នុង​​ប្រទេស​នេះ​តាម​ទូក​លឿន​ច្រើន​គ្រឿង​ពី​ប្រទេស​កូឡុំប៊ី ដែល​ជា​ប្រទេស​ជិត ប៉ុន្តែ ក្រុម​មេដឹកនាំ​ប្រឆាំង​បាន​ច្រាន​ចោល​ការចោទប្រកាន់​នោះ ហើយ​ថា “​វា​ជា​ហេតុការណ៍​ដែល​គេ​រៀបចំឡើង​”​។​

យោធាវេណេស៊ុយអេឡា ស្ថិតក្នុងស្ថានភាពប្រុងប្រៀបខ្លួន ក្រោយមានការលើកឡើងថាមានការឈ្លានពាន​តាមសមុទ្រ

​ប្រធានាធិបតី​ន​វ៉េណេស៊ុយ​អេ​ឡា លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ចោទ​សត្រូវ​នយោបាយ​ជារឿយៗ​ថា​ប៉ុនប៉ង​ផ្តួលរំលំ​លោក​ជាមួយ​នឹង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​បង្ខំ​ឱ្យ​លោក​ចេញ​​ពី​តំណែង តាមរយៈ​ការដាក់ទណ្ឌកម្ម ដែល​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំ​ប្រេង​របស់​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា ដែល​ជា​ប្រទេស​សមាជិក​អង្គការ​OPEC ។​

​ក្រុម​ប្រឆាំង​នឹង​គណបក្ស​សង្គម​និយម​ដែល​កំពុងកាន់​អំណាច​នេះ ច្រាន​ចោល​ការចោទប្រកាន់​បែប​នេះ​ជា​ញឹកញាប់ ដោយ​ចាត់ទុក​វា​ជាការ​ប្រើ​ល្បិចកល​ធ្វើជា​លេស ដើម្បី​ចាប់​ឃុំឃាំង​ក្រុម​​អ្នកប្រឆាំង​រដ្ឋាភិបាល​។​

​លោក​ណេ​ស្ទ័រ រេ​វ៉េ​រ៉ូល រដ្ឋមន្ត្រី​ក្រសួង​មហា​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ថា​ក្រុម​នេះ​បាន​ចូល​មក​ដល់​ឆ្នេរ​ឡា ហ្គូ​អ៊ី​រ៉ា ចម្ងាយ​ប្រហែល ៣២ គីឡូម៉ែត្រ​ពី​រដ្ឋធានី​កា​រ៉ា​កាស់​។​

​លោក​បាន​និយាយថា ” ពួកគេ​បាន​ព្យាយាម​ចូល​ឈ្លានពាន​ដែនសមុទ្រ ។ ក្រុម​នេះ​គឺ​ក្រុម​ទាហាន​ស៊ីឈ្នួល​ភេរ​វករ​មកពី​ប្រទេស​កូឡុំប៊ី​ដើម្បី​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅក្នុង​ប្រទេស​នេះ​ដោយ​សម្លាប់​​ក្រុម​មេដឹកនាំ​នៃ​រដ្ឋាភិបាល​បដិវត្តន៍ ។​

​មេដឹកនាំ​បក្សប្រឆាំង លោក​ហ្សួ​ន ក្វាយ​ដូ បាន​និយាយថា​រដ្ឋាភិបាល​នេះ​កំពុង​ព្យាយាម​បង្វែរ​ការចាប់អារម្មណ៍​ចេញ​ពី​ព្រឹត្តិការណ៍​ហិង្សា​ថ្មីៗ​នេះ​ដែល​រួមមាន​កុបកម្ម​នៅ​ពន្ធនាគារ​កាលពី​ថ្ងៃ​សុក្រ​​និង​ការប្រយុទ្ធ​គ្នា​បង្ហូរ​ឈាម​នៅ​ទីក្រុង​កា​រ៉ា​កាស់​កាលពី​យប់​ថ្ងៃ​សៅរ៍​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ចោទ​សត្រូវ​នយោបាយ​ជារឿយៗ​អំពី​ការ​បទ​ប៉ុនប៉ង​ផ្តួលរំលំ​លោក​ជាមួយនឹង​ការគាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​

ទីតាំងផ្សាយពាណិជ្ជកម្ម