ត្រាំ និយាយថា ជនជាតិ​អាម៉េរិក​១០​ម៉ឺន​នាក់​អាច​ស្លាប់​ដោយ​វីរុស​កូរ៉ូណា​

259
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៣​ឧសភា​ថា ឥឡូវ​លោក​មាន​ជំនឿ​ថា ជនជាតិ​អាម៉េរិក​ច្រើន​ដល់​ទៅ​១០០.០០០​នាក់ អាច​ស្លាប់​ដោយ​វីរុស​កូរ៉ូណា បន្ទាប់​ពី​​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ឡើង​ហួស​ការប៉ាន់ស្មាន​ពី​មុន​របស់​លោក ។​

​ក្នុងអំឡុងពេល​ផ្តល់​កិច្ចសម្ភាសន៍​២​ម៉ោង​ជាមួយ​សារព័ត៌មាន​FOX News លោក​ប្រធានាធិបតី​ក៏​បាន​ព្យាករណ៍​អំពី​ការ​ងើបឡើង​សេដ្ឋកិច្ច​អាម៉េរិក​ដ៏​ឆាប់រហ័ស​ជាថ្មី​និង​បាន​បន្ទោស​ចិន​ចំពោះ​​ការឆ្លង​រាលដាល​វីរុស​កូរ៉ូ​ណានេះ​។​

​ជំងឺ​កូវី​ដ​១៩ ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​ឥឡូវ​បាន​ចម្លងម​នុស្ស​១.១២២.៤៨៦​នាក់​នៅ​អាម៉េរិក ក្នុង​ចំនួន​នេះ ៦៥.៧៣៥​នាក់​បាន​ស្លាប់ គិត​ត្រឹម​ចុង​ថ្ងៃអាទិត្យ​។​

​ត្រាំ​ដែល​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថា លោក​រំពឹង​ថា​ចំនួន​មនុស្ស​ស្លាប់​ទាប​ជាង​១០០.០០០​នាក់​និង​មុន​នោះ​បាន​និយាយថា ចំនួន​ជនជាតិ​អាម៉េរិក​ស្លាប់​ដោយ​កូរ៉ូណា មាន​ត្រឹមតែ​៦០.០០០​ទៅ​៧០.០០០​នាក់​នោះ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​« យើង​នឹង​បាត់បង់​មនុស្ស​ពី​៧៥,៨០ ដល់​១០០​ពាន់​នាក់​។​វា​ជា​រឿង​គួរអោយ​រន្ធត់​»​។​

​សូមបញ្ជាក់​ថា រដ្ឋ​អាម៉េរិក​ប្រមាណ​ពាក់កណ្តាល​ឥឡូវ​បានចាប់ផ្តើម​បន្ធូរបន្ថយ​ការបិទ​សេដ្ឋកិច្ច​និង​ការធ្វើដំណើរ​ជា​បណ្តើរៗ​នៅពេល​ចំនួន​អ្នកជំងឺ​កូវី​ដ​១៩ បានចាប់ផ្តើម​ធ្លាក់ចុះ ឬ​លែង​កើនឡើង​​នៅពេល​ប្រជាជន​បញ្ចេញ​កំហឹង​នឹង​ការ​រឹតត្បិត​។​ជុំវិញ​រឿងនេះ លោក​ត្រាំ​បាន​និយាយថា​«​យើង​មិន​អាច​នៅតែ​បិទ​ខ្ទប់​រហូត​ទេ នៅពេល​យើង​មិន​ចង់អោយ​ប្រទេស​នៅ​ដូច្នេះ​»៕​ប្រែ​សម្រួល​៖​វាសនា​

ការប៉ាន់ស្មាន​របស់​ត្រាំ​អំពី​ការស្លាប់​ដោយ​វីរុស​កូរ៉ូ​ណា​នៅ​អាម៉េរិកបន្ត​កើន​កើន​ដល់​១​សែន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម