កែលម្អបរិស្ថានកំណាត់ផ្លូវជាតិ​លេខ​៦​ និងលេខ៧ពីខេត្តកណ្តាលដល់ស្ពាន​គីហ្ស៊ូណា

253
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ត្រួតពិនិត្យសោភ័ណ្ឌ និងរៀបចំកែលម្អបរិស្ថានលើកំណាត់ផ្លូវជាតិលេខ៦ និងលេខ៧ ពីចំណុចស្ពានទី២៤ ព្រំទល់ខេត្តកណ្តាល ដល់ចំណុចស្ពានគីហ្ស៊ូណាព្រំប្រទល់ខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម និងមន្រ្តីជាប្រធានមន្ទីរជាច្រើនរូបផ្សេងទៀតដែលបានអមដំណើរលោក អ៊ុន ចាន់ដាបានឳ្យដឹងថា ដើម្បីសម្រួលដល់ការដំណើរដល់ភ្ញៀវទេសចរក្នុងការឆ្លងកាត់ ឬក៏ទស្សនាកម្សាន្តតំបន់រមណីយដ្ឋាននានា គឺលោក អ៊ុន ចាន់ដា អភិបាលខេត្តបានដឹកនាំប្រធានមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ចុះត្រួតដងផ្លូវជាតិសំខាន់ៗ លេខ៦ និងលេខ៧។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ក្នុងនោះចាប់ផ្តើមត្រួតពិនិត្យ និងរៀបចំ ដោយធ្វើយ៉ាងណាឳ្យកំណាត់ផ្លូវជាតិសំខាន់ទាំងពីរនេះមានសោភ័ណ្ឌ មានលក្ខណ:ធំទូលាយ គឺបើផ្លូវកន្លែងទីប្រជុំណាមានការលក់ដូរហៀរលើចិញ្ចើមថ្នល់ យើងធ្វើសណ្តាប់ឳ្យបានខិតចូលជ្រៅ គឺជៀសវាងការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរ។

លោកបានបន្តថា ក្រោយពីការត្រួតពិនិត្យជាក់ស្តែងរួចហើយ លោក អ៊ុន ចាន់ដា អភិបាលខេត្តបានដាក់ផែនការឳ្យអភិបាលស្រុក ក្រុង ដែលនៅជាប់ដងផ្លូវជាតិលេខ៦ និងលេខ៧ ពីព្រំប្រទល់ខេត្តកណ្តាល ស្រុកបាធាយ ដល់ព្រំប្រទល់ខេត្តត្បូងឃ្មុំ ស្ពានគី​ហ្ស៊ូណា ក្រុងកំពង់ចាម គឺត្រូតពិនិត្យជាប្រចាំលើសុវត្ថិភាព នៃកំណាត់ផ្លូវជាតិដែលមានការចរាចរណ៍ដ៏មមាញឹកទាំងពីរនេះ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម