សុំគោលការណ៍បាញ់ថ្នាំសន្លប់លើដំរីឈ្មោលដើម្បីដោះច្រវ៉ាក់ជើងដំរីញីចេញសិន

159
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ អស់រយៈជិត15ថ្ងៃហើយ ដែលដំរីព្រៃឈ្នោលបាន មក ប្រលោមស្នេហ៍ជាមួយដំរីក្រមុំព្រហ្មចារីរបស់អ្នកស្រុកនៅភូមិពូត្រុំក្បែទីរួមខេត្តមណ្ឌលគិរី។ស្នេហាគេទាំងគូនេះរឹងមាំណាស់ គេមិនប្រកាន់វណ្ណៈថាជាអ្នកស្រុកឫអ្នកព្រៃភ្នំអីទេ។ស្នេហាគេក្បែភូមិអ្នកស្រុកអស់ពេលជិត15ថ្ងៃមកនេះគ្មានខ្លាចក្រែងរអែងអ្នកណាទាល់តែសោះ។ជាស្នេហាមុខក្រាស់ទើបបានផលប្រយោជន៍។

លោក ឃុន ឌីយ៉ូន ប្រធានអង្គការអភិរក្សសត្វដំរីប្រចាំខេត្តមណ្ឌលគិរីបានរៀបរាប់ប្រាប់រស្មីកម្ពុជាថាយើងតាមមើលសកម្មភាពស្នេហាកម្លោះក្រមុំដំរីទាំងពីរនេះគឺថាមិនអាច បេះចេញពីគ្នាបានទេ។ក៏ប៉ុន្តែយើងត្រូវប្រឈមនឹងការលំបាករឿងមួយ ប្រសិនបើនៅតែដំរីទាំងពីររស់នៅជាមួយគ្នាជាប់រហូត។គឺដំរីញីយើងត្រូវជាប់ច្រវ៉ាក់ជើង មិនអាចអ្នកណាទៅជិតដោះច្រវ៉ាក់ជើងបានទេ។វានឹងដំបៅជើង។ដូច្នេះយើងត្រូវរកវិធីធ្វើយ៉ាងម៉ិច ដោះ ច្រវ៉ាក់វាចេញ។

លោក យ៉ូន មានគោលការណ៍មួយគឺស្នើសុំមកមន្ត្រីបរិស្ថានដើម្បីបាញ់ថ្នាំសន្លប់ទៅលើដំរីឈ្មោលសិន ហើយយើងចូលទៅដោះច្រវ៉ាក់ជើងដំរីញីអោយបាន ពេលដំរីឈ្មោលដឹងខ្លួនវិញវាអាចទាក់ស្នេហាវាធម្មតា។តែសំណើនេះ មន្ត្រីបរិស្ថានមិនទាន់OKនៅឡើយទេ។

លោកប្រធានអង្គការរូបនេះ បានប្រាប់រស្មីកម្ពុជាក្នុងក្តីសប្បាយរីរាយនិងលេងសើច ផងថា ថ្ងៃមុខគាត់នឹងបានចៅមួយហើយ។ដោយសង្ឃឹមថា គេទាំងពីរបានប្រគល់ខ្លួនប្រាណអោយគ្នាហើយ។ បើសិនជាដំរីឈ្មោលវាមិនបានខ្លួនជាមួយដំរីញីទេ នោះវានឹងចូលព្រៃវិញបាត់ទៅហើយ មិននៅយូរថ្ងៃដូចអញ្ចឹងទេ។លោកយ៉ូនបញ្ជាក់ថា ដំរីញីរបស់អ្នកស្រុកនេះជាដំរីក្រមុំព្រហ្មចារីអាយុប្រមាណជាង20ឆ្នាំប៉ុណ្ណោះ។ រីឯកម្លោះឈ្មោលវីញក៏មានអាយុប្រហែល28ឆ្នាំ គេក៏កម្លោះហ្សីនដែរមានអំបូរជាដំរីស្តរ ដុះចែពីរនៅសងខាង៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម