សិស្សវៀតណាមត្រឡប់ទៅសាលាវិញក្រោយសម្រាក៣ខែ

304
ចែករម្លែក

សិស្សសាលារាប់លាននាក់នៅវៀតណាមបានវិលត្រឡប់ចូលរៀនវិញនៅថ្ងៃចន្ទទី៤ឧសភាបន្ទាប់ពីប្រទេសនេះរាយការណ៍កូវីដ១៩សូន្យករណីចំនួន១៧ថ្ងៃជាប់គ្នា។

ការសម្រេចបើកសាលារៀនឡើងវិញបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបន្ធូរបន្ថយវិធានការរក្សាគម្លាតពីគ្នានៅចុងខែមេសា ទន្ទឹមអ្នកជំនាញចង្អុលបង្ហាញថាការឆ្លើយតបឥតរួញរារបស់វៀតណាមគឺពាក់ព័ន្ធនឹងការដាក់មនុស្សនៅដាច់ឆ្ងាយពីគ្នាទ្រង់ទ្រាយធំនិងការពង្រីកការតាមដានទំនាក់ទំនងរវាងមនុស្សមានកូវីដ១៩ដោយជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះ។

នៅឯសាលាមួយនៅភាគខាងលិចទីក្រុងហាណូយ សិស្សអនុវិទ្យាល័យបានតម្រង់ជួរយ៉ាងស្ងប់ស្ងាត់ដើម្បីឱ្យគេស្ទង់កម្តៅ មុនពេលចូលថ្នាក់រៀនជាលើកដំបូងក្នុងរយៈពេលជាងបីខែ។

ផាម អាញ់គៀត អាយុ ១១ ឆ្នាំបាននិយាយថា “ខ្ញុំពិតជារីករាយនិងរំភើបណាស់ពីព្រោះវាគួរឱ្យធុញទ្រាន់នៅផ្ទះ។ ខ្ញុំមានអារម្មណ៍សុវត្ថិភាពនៅពេលខ្ញុំពាក់ម៉ាស់និងឱ្យគេស្ទង់កម្តៅ ខ្ញុំមិនបារម្ភខ្លាចឆ្លងកូវីដ១៩ទេ”។

ត្រឹន ដាងង៉ុក អាយុ ១២ ឆ្នាំបាននិយាយថានាងនឹកមិត្តភក្តិនិងគ្រូរបស់នាងណាស់ហើយសប្បាយចិត្តដែលបានត្រឡប់មកវិញបើទោះបីជាមានការព្រួយបារម្ភបន្តិចបន្តួចអំពីការពាក់ “ម៉ាស់តឹងៗនៅក្នុងថ្នាក់រៀន” ក៏ដោយ។

មានកុមារដែលមានអាយុចូលរៀននិងនិស្សិតសាកលវិទ្យាល័យប្រហែល ២២ លាននាក់នៅទូទាំងប្រទេសវៀតណាម។ បន្ទាប់ពីឱ្យសម្រាកនៅផ្ទះកាលពីចុងខែមករា ក្មេងខ្លះបានវិលត្រឡប់មកវិញកាលពីសប្តាហ៍មុន ប៉ុន្តែក្មេងខ្លះទៀតរួមមានទាំងសិស្សសាលាបឋមសិក្សានិងសិស្សថ្នាក់មត្តេយ្យ នឹងត្រូវរង់ចាំនៅសប្តាហ៍ក្រោយ។ សាកលវិទ្យាល័យបានចាប់ផ្តើមបើកម្តងមួយៗ៕ ដោយ៖ កញ្ញាដាលីស

សាលានៅវៀតណាមចាប់ផ្តើមបើកឡើងវិញ ក្រោយបិទជាង៣ខែ

ទីតាំងផ្សាយពាណិជ្ជកម្ម