រថយន្ដ២គ្រឿងបុកគ្នាបណ្តាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល នៅខណ្ឌដង្កោ

178
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះរថយន្ដ ទៅបុកគ្នាពេញទំហឹង បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកជាបួនឬស្សីសាញ់ (ហៅផ្លូវព្រៃស ) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។

រថយន្តទី១ម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AW.4701ជិះគ្នា២នាក់ ទី១មានឈ្មោះ យិន វណ្ណាភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមន្រ្តីពន្ធធនាគារ
រស់នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រងរបួសធ្ងន់ (ត្រូវជាប្តី)ទី២មានឈ្មោះ ហឹម សុខគា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅជាមួយគ្នា(ត្រូវជាប្រពន្ធ)។ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកPATINUM ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ​2AS.0009មិនមានរងរបួសនោះទេបានបើកទ្វាររថយន្តចេញពីកន្លែងកើតហេតុបាត់។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​គេឃើញរថយន្ដ​មួយគ្រឿងម៉ាកព្រូស បានធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ​ខាងលើក៏មានរថយន្ដមួយគ្រឿងទៀតម៉ាក ford PATINUM ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនដូចគ្នា មិនប្រយ័ត្ន ក៏បានបុករថយន្ដព្រូសចំផ្នែកខាងមុខពីចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យ២នាក់ប្តីប្រពន្ធរងរបួសធ្ងន់ស្រាលត្រូវបាន ដឹកយកទៅសង្រោះនៅ​មន្ទីពេទ្យភ្លាមៗ។ចំណែកឯរថយន្តរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងជួយ​សម្រួលចរាចរណ៍នឹងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំធ្វេីការដោះស្រាយគ្នាតាមក្រោយ៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម