តំបន់​Chinatown នៅ​ទីក្រុង​បាងកក​មាន​សកម្មភាព​ឡើងវិញ ខណៈ​ដែល​ការ​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​

175
ចែករម្លែក

​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​ប្រទេស​ថៃ​បាន​កើនឡើង​១៨​នាក់​នៅ​ថ្ងៃ​ចន្ទ​ទី​០៤​ខែ​ឧសភា​បន្ទាប់ពី​បាន​ធ្លាក់​ចុះ​ដល់​មួយ​ខ្ទង់​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ប្រទេស​នេះ​បាន​រាយការណ៍​ថា​មិន​មាន​អ្នកស្លាប់​ថ្មី​ទេ​។​

​របាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​នាំឱ្យ​មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់​ចំនួន​២.៩៨៧ ចាប់តាំងពី​វីរុស​នេះ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ថៃ​កាលពី​ខែ​មករា​ដោយ​មាន​អ្នកស្លាប់​សរុប​៥៤ នាក់​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​របស់​រដ្ឋាភិបាល​បាន​និយាយថា ករណី​ឆ្លង​ថ្មី​ទាំងនេះ​គឺ​ជន​ចំណាកស្រុក​ដែល​បាន​ចូល​ប្រទេស​ថៃ​តាមរយៈ​ប៉ុស្តិ៍​ត្រួតពិនិត្យ​អន្តោប្រវេសន៍​នៅ​ខេត្ត​សុង​ក្លា​ ភាគខាងត្បូង ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ាឡេស៊ី​។​

​លោក​បាន​និយាយថា ពួកគេ​ទាំងអស់ កំពុង​ត្រូវបាន​ដាក់​នៅ​ដោយឡែក​នៅ​មណ្ឌល​ឃុំឃាំង​ជនអន្តោប្រវេសន៍ ដោយ​មាន​ករណី​ឆ្លង​វីរុស​៤២​ករណី​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​២៥ ខែ​មេសា​។​

​ក្នុងពេល​ជាមួយគ្នា​នេះ ប្រទេស​ថៃ​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​អាជីវកម្ម​មួយចំនួន​បន្ទាប់ពី​មាន​ភាពល្អប្រសើរ​ក្នុង​ការទប់ស្កាត់​ការឆ្លង​វីរុស​ដែល​នាំ​ឱ្យ​សកម្មភាព​នៃ​ជីវិត​ប្រចាំថ្ងៃ​នៅតាម​ផ្លូវ​​នានា​ដោយ​រួម​ទាំង​កន្លែង​លក់​ម្អូបអាហារ​នៅ​តំបន់​Chinatown នៃ​ទីក្រុង​បាងកក វិលត្រឡប់​ទៅរក​ភាព​ធម្មតា​វិញ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកទិញ​ពាក់​ម៉ាស់​ការពារ​ជំងឺ​កូវី​ដ​១៩ ឈរ​ចាំ​ទិញ​អាហារ​នៅ​តំបន់​Chinatown​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ