គណកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ទទួលអំណោយ ភេសជ្ជៈបួនម៉ឺនកេស

163
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រ យុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នៅកម្ពុជា ក្រុមហ៊ុនកាស៊្បែរកម្ពុជា បានចែករំលែកទឹក បរិសុទ្ធ និងភេសជ្ជៈ ចំនួន ៤០,០០០​ កេស ជូនដល់គណកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ និង រដ្ឋបាលខេត្តព្រះសីហនុ។ ការចែករំលែកនេះ គឹមានបំណងដើម្បី ជួយដល់ពលរដ្ឋដែលជួបប្រទះនឹងការលំបាក ក្នុងកំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ- ១៩ និងដើម្បីអរគុណ ដល់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែល បានលះបង់នូវកម្លាំងកាយចិត្ត​ ដើម្បីព្យាបាលពលរដ្ឋដែលបានឆ្លងជម្ងឺកូវីដ១៩ នេះ។

ការផ្ដល់ជូននេះ ត្រូវបានផ្ដល់ជូនកាលពីពេលថ្មីៗ ដោយក្រុមការងារ និងថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន បាននាំយកនូវ ទឹកបរិសុទ្ធ និងភេសជ្ជៈ ចំនួន ២០,០០០ កេស ដើម្បី ប្រគល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ហើយថ្ងៃនេះ បានប្រគល់ជូន ២០,០០០​ កេស ទៀត ទៅកាន់ក្រសួងសុខាភិបាល៕

ទីតាំងផ្សាយពាណិជ្ជកម្ម