ម្ចាស់​យានយន្ត​នៅ​កោះកុង សម្រុក​ដាក់ពាក្យ និង​ប្រឡង​យក​បណ្ណ​បើកបរ​គ្រា​ច្បាប់​រឹតបន្តឹង​

208
ចែករម្លែក

​អត្ថ​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​ស្រប​ពេលដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​,​ក្រុង​,​និង​ខេត្ត​កំពុង​បង្កើន​ការត្រួតពិនិត្យ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យន្ត​ជំនិះ​ល្មើស​គេ​សង្កេតឃើញ​មាន​ពលរដ្ឋ​រស់នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​នាំគ្នា​ប្រញាប់​សម្រុក​ទៅ​ដាក់ពាក្យ​និង​ប្រឡង​យក​បណ្ណ​បើកបរ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​។​

​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​រថយន្ត​ម៉ូតូ​រឺ​ម៉ក់​កង់​បី​និង​ម៉ូតូ​ធំ​លើសពី​កម្លាំង​១២៥CC​បាន​រូតរះ​ម្នី​មា​ទៅ​ប្រឡង​យក​ប័ណ្ណបើកបរ​ខុសពី​ថ្ងៃ​ធម្មតា​នៅ​មន្ទីរ​សាធារណការ​បើ​ធៀប​នឹង​ពេល​កន្លង​ទៅក្នុង​១​សប្តាហ៍​មានតែ​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ដែល​មក​ទទួល​សេវាសាធារណៈ​នេះ គាប់​ជួន​គ្មាន​ម្នាក់​សោះឡើយ​។​

​លោក ផាត់ សេង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង ថ្លែង​បញ្ជា​ក់នៅ​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា​ប្រជាពលរដ្ឋ​ហាក់​ភ្ញាក់រលឹក​ចំពោះ​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​តាមរយៈ​មក​ដាក់ពាក្យ​និង​ប្រឡង​យក​បណ្ណ​បើកបរ​ខណៈ​សមត្ថកិច្ច​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​ទ្វេរ​ដង​ចំពោះ​ល្មើសច្បាប់​។​

​បើតាម​លោក​ផាត់​សេង​ការ​ភ្ញាក់រលឹក​របស់​ពលរដ្ឋ​នៅពេលនេះ​ជា​ចលក​ដ៏​សំខាន់​មួយ​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ ហើយ​ខ្លាច​ច្បាប់​ជៀស​ជាង​ខ្លាច​ប៉ូលិស​ចរាចរណ៍​។ មន្ទីរ​របស់លោក​ធ្លាប់បាន​ផ្សព្វផ្សាយ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​មក​ដាក់ពាក្យ​និង​ប្រឡង​យក​បណ្ណ​បើកបរ​ទៅ​ច្បាប់​កំណត់​។​ប៉ុន្តែ​ពួកគាត់​ហាក់​មាន​ភាព​ឆកល្វែង​ពុំ​អើពើ​ចូលរួម​អនុវត្ត​នោះទេ​។​ទើបតែ​រដ្ឋាភិបាល​កម្ពុ​ជា​និង​មាន​សមត្ថកិច្ច​នគរបាល​រឹតបន្តឹង​ការផាកពិន័យ​ខ្លាំង​លើ​អ្នក​ល្មើ​សនឹង​ច្បាប់​តាមផ្លូវ​សាធារណៈ ។​

​របាយការណ៍​មន្ទីរ​សាធារណការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង​បានឱ្យដឹងថា​រយៈពេល​៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១​ខែឧសភា​ដល់​ថ្ងៃទី​៤​ខែឧសភា​នេះ​មន្ទីរ​បានទទួល​ពាក្យសុំ​ប្រឡង​យក​បណ្ណ​បើកបរ​ពី​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៧​នាក់​ដោយ​តម្រូវឱ្យ​ពួកគាត់​ប្រឡង​ជា​ទ្រី​ស្តី​និង​ដៃចង្កូត​រថយន្ត​ផ្ទាល់​។​ប្រសិនបើ​ពលរដ្ឋ​ជា​បេក្ខជន​ប្រឡង​ធ្លាក់ គឺ​អាចមាន​សិទ្ធិមក​ប្រឡង​៣​ដង ដោយ​មិន​គិត​កម្រៃ​សេវា​ទៀត​នោះទេ​។​

​លោក អ៊ូ ផល្លា និង​អ្នកស្រី ស្រ៊ុ​យ លី​ណា ជា​បេក្ខជន​មក​ប្រឡង​យក​បណ្ណ​បើកបរ​រថយន្ត លើកឡើងថា ពួកគាត់​មិនទាន់មាន​បណ្ណ​បើកបរ​ទេ​កន្លងទៅ​ត្បិត​ចេះ​បើកបរ​រថយន្ត​ក៏ពិតមែន​ទើប​មក​ទទួល​សេវា​ប្រឡង​យក​បណ្ណ​បើកបរ​ដើម្បី​សុវត្ថិភាព​ក្នុងការ​បើកបរ​ជៀសវាង​ការផាកពិន័យ​ពី​កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​តាម​គោលដៅ​នីមួយៗ​។

​ក្រុម​ប្រជាពលរដ្ឋ​អះអាង​ដែរ​ថា​ពួកគាត់​ពិតជា​បាន​យល់ដឹង​មួយចំនួន​ពី​ច្បាប់​ចរាចរណ៍​ហេតុដូច្នេះ​បានជា​ប្រញាប់​រូតរះ​បំពេញ​ឯកសារ​ទៅតាម​ច្បាប់​កំណត់​។​ពលរដ្ឋ​គាំទ្រ​ចំពោះ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅពេលនេះ​ព្រោះ​វា​បាន​កាត់បន្ថយ​អត្រា​ស្លាប់​និង​របួស​រាល់​ការធ្វើដំណើរ​ដែល​ពុំ​ចូលរួម​គោរព​ច្បាប់​។​បន្ថែម​លើ​នេះ​ពលរដ្ឋ​ស្នើ​ដល់​ពលរដ្ឋ​ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​សូម​ប្រញាប់​ដាក់ពាក្យ​ប្រឡង​អោយបាន​ទាំងអស់គ្នា​។​

​អនុក្រឹត្យ​លេខ​៣៩​ស្តីពី​ការផាកពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ប្រសិនបើ​ម្ចាស់​បើករថយន្ត​គ្មាន​បណ្ណ​បើកបរ​នឹងរង​ការពិន័យ​ជា​ថវិកា​។​ក្នុងនោះ​រថយន្ត​ធុន​ស្រាល​ពិន័យ​១៨០.០០០​រៀល និង​រថយន្ត​ធុន​ធំ​៣៧.៥០០០​រៀល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម