ឧទ្ធម្ភាគចក្រនៅឥណ្ឌាហោះបាចផ្កាទៅលើក្រុមគ្រូពេទ្យជួរមុខដែលជាការបង្ហាញការអរគុណចំពោះការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

276
ចែករម្លែក

ឧទ្ធម្ភាគចក្រច្រើនគ្រឿងបានហោះបាចទម្លាក់ផ្កាកុលាបទៅលើក្រុមគ្រូពេទ្យដែលពាក់ម៉ាស់ការពារជំងឺកូវីដ១៩និងយន្ដហោះច្រើនគ្រឿងបានហោះហើរពីលើកាលពីថ្ងៃអាទិត្យទី៣ឧសភាខណៈដែល
យោធាឥណ្ឌាបានសម្តែងការគោរពនិងសរសើរដល់ក្រុមគ្រូពេទ្យជួរមុខដែលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ។

នៅរដ្ឋជាច្រើននៅទូទាំងប្រទេសឥណ្ឌា ដែលមានប្រជាជន១,៣ពាន់លាននាក់នេះ យន្តហោះចម្បាំងនិងយន្ដហោះដឹកជញ្ជូនច្រើនគ្រឿងបានចូលរួមហោះហើរទាបៗក្នុងការសម្តែងការគោរពពីអាកាស
ដើម្បីថ្លែងអំណរគុណដល់អ្នកទាំងឡាយដែលត្រូវបានហៅថា””អ្នកចម្បាំងប្រឆាំងកូវីដ១៩”។

គិតមកត្រឹមថ្ងៃអាទិត្យទី០៣ខែឧសភា ប្រទេសឥណ្ឌា មានករណីឆ្លងវីរុសចំនួន៤០.០០០នាក់និងមានអ្នកស្លាប់ដោយសារវីរុសនេះចំនួន១.៣០១នាក់ ។ ការបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងវីរុសនេះត្រូវបានបន្លាយពេលបន្ថែមចំនួន២សប្តាហ៍ទៀត៕ប្រែសម្រួល៖សុខា/sn

ក្រុមគ្រូពេទ្យឥណ្ឌាត្រូវបានបាចផ្កាស្វាគមន៍ពីអាកាស

ទីតាំងផ្សាយពាណិជ្ជកម្ម