លាហើយហ្វេនៈបន្ទាប់ ពីបែកធ្លាយឆាត​ចែចង់​ស្រី, ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង

521
ចែករម្លែក
បន្ទាប់ពីបែកធ្លាយវីដេអូ​ឆាត​ចែចង់​ស្រីៈ ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង

ដោយៈ​ឆាយា​នាថ​/​តាកែវៈ​នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ នេះ ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ថ្គោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​បែកធ្លាយ​វីដេអូ​ឆាត​ចែចង់​ស្រី​តាម​ហ្វេ​ស​ប៊ុ​ក​( Facebook) ។​
​ក្នុង​កិច្ចសន្យា​ដែល​សរសេរ​ដោយ​ដៃ​ទើប​ទទួលបាន គឺ ភិក្ខុ ឡុង ចន្ថា មាន​សង្ឃដីកា ថា “​បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំ​ឲ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០” ។​


​គួរ​រេំ​លឹក​ថា​កាលពី​ប៉ុន្មាន​កន្លងទៅនេះ​មានការ​បែកធ្លាយ​ឃ្លី​ប​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​ព្រះសង្ឃ ឡុង ចន្ថា ឆាត​ចែចង់​ស្រី ផ្អើល​ពេញ​បណ្តាញ​សង្គម Facebook និង នាំ​ឲ្យ​ពុទ្ធបរិស័ទ​ដែល​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា មានការ​ខឹងសម្បារ​ជាខ្លាំង ។ ស្របពេល​គ្នា​នេះ លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​បាន​ប្រាប់​អ្នកកាសែត នៅ​ថ្ងៃទី​២ ខែឧសភា ថា ករណីនេះ គឺ បាន​បញ្ជូនទៅ​គណៈសង្ឃ​នាយក ដើម្បី​ពិនិត្យ​ហើយ ។​

បន្ទាប់ពីបែកធ្លាយវីដេអូ​ឆាត​ចែចង់​ស្រីៈ ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង(រូបថតក្រុមការងារ)


​បើតាម​លោក សេង សុ​មុនី គឺ ព្រះសង្ឃ ឡុង ចន្ថា ធ្លាប់​ត្រូវ​បានទទួល​ល​លិខិត​ព្រមាន​ម្តង​រួចមកហើយ ពី​ខាង​ក្រសួង​ធម្មការ​និង​សាសនា ពាក់ព័ន្ធ​ការ​ទេសនា បែរជា​ជេរ​បញ្ចោរ ទៅវិញ ។​
​គេ​អាច​ចាំបាន​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​មាន​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​បន្ទាប់ពី​បែកធ្លាយ​វីដេអូ​ឃ្លី​ប​ព្រះសង្ឃ​ឆាន់​ពោត​ចែចង់​ស្រីក្មេង​ម្នាក់​បាន​ក្លាយជា​រឿងអាស្រូវ​ដ៏​ធំ​មួយ​ហើយ​ទីបញ្ចប់​សង្ឃ​អង្គ​នោះ​ត្រូវបាន​ផ្សឹក​ជាមួយនឹង​ការ​ជះ​ទឹក​ដាកគ្នា​រវាង​សង្ឃ​និង​ក្រុមគ្រួសារ​ខាង​ក្មេងស្រី​៕សរន

បន្ទាប់ពីបែកធ្លាយវីដេអូ​ឆាត​ចែចង់​ស្រីៈ ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង(រូបថតក្រុមការងារ)

ទីតាំងផ្សាយពាណិជ្ជកម្ម