​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ត្រូវ​តុលាការ​ឃុំខ្លួន​

170
ចែករម្លែក

ដោ​យៈស​.​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​តុលាការ​បានសម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​តាម​រូបភាព​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស​រួច យកប្រាក់​ពី​ជនរងគ្រោះ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជនសង្ស័យ​ឈ្មោះ និ​ន ស្រី​ពៅ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ Longe Olaouwa Akindele ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជន​ជា តិ​នី​ហ្សេ​រី​យ៉ា ស្នាក់នៅ​ផ្ទះជួល​លេខ​៦៥E ផ្លូវ​លេខ​១៨ ក្រុម​៦ ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំង​២​ត្រូវ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០២០​តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួន​លេខ​១២១ និង​លេខ ១២២ អ​.​យ​.​ក របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​។​បន្ទាប់មក​កម្លាំងចម្រុះ​បានធ្វើការ​ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​និង​ដកហូតយក​សម្ភារ​មួយចំនួន​រួមទាំង​ធ្វើការ​បិទទ្វារ​ផ្ទះ​ជា​បណ្ដោះអាសន្ន​ផងដែរ ។​

​ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ប្រហាក់ប្រហែលគ្នា​អំពី​សកម្មភាព​ក្នុង​អំពើ​ឆបោក​តាម​បណ្តាញ​សង្គម​ក្លែង​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ញើ​អីវ៉ាន់​ពី​ក្រៅប្រទេស​ដែល​បាន​ប្រព្រឹត្ត​រយៈពេល​ប្រហែល​ជិត​២​ឆ្នាំ​មកហើយ​នោះ​។

​តាម​រូបភាព​តម្រូវឱ្យ​ជនរងគ្រោះ​ផ្ញើ​ប្រាក់​ឱ្យ​ខ្លួន​បានសម្រេច​ប្រហែល​ជិត​២០​នាក់​សរុប​ទឹកប្រាក់​ប្រហែល​៥​ម៉ឺន​ដុល្លារ​អាមេរិក​។​ចំពោះ​បក្ខពួក​ជនសង្ស័យ​ដែលជា​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ទៀត​ជា​អ្នកបញ្ជា​ឱ្យ​ស្ត្រី​ខ្មែរ​ទៅ​ដក​ប្រាក់​ជំនួស​កន្លងមក​នោះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម