អនុវត្ត​ច្បាប់​ចរាចរណ៍​ពិនិត្យ​ជាតិ​អាកុល​ប្រទះ​គ្រឿងញៀន​នៅ​ក្រុង​ស្វាយរៀង​

127
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​បុរស​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ស្វាយរៀង​ឃាត់ខ្លួន​ក្រោយពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិនិត្យ​ជាតិ​អាកុល​និង​អាវុធជាតិផ្ទុះ​។​នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​ក៏បាន​ផាក​មួក​និង​កញ្ចក់​ទៅលើ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក្ស​បៀត​ពណ៌​ស​ស្លាក​លេខ​ស្វាយរៀង​១O-៤៧៤៣​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី ៣​ខែឧសភា ឆ្នាំ​២០២០​។​


​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ដោយមាន​ការសង្ស័យ​កម្លាំង​ក៏បាន​ឆែកឆេរ​លើ​ដងខ្លួន​ជនសង្ស័យ​រកឃើញ​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ថ្នាំញៀន​ចំនួន​៥​កញ្ចប់​(​ធំ​០២​កញ្ចប់​តូច​៣​កញ្ចប់​)​។​បន្ទាប់មក​សម្ថ​ត​កិច្ច​កបាន​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​និង​ធ្វើតេស្ត​ទឹក​ម៉ូ​ត្រ​ស្វែងរក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​ជា​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ឃាត់ខ្លួន​ចំនួន​ម្នាក់​។​

១​ឈ្មោះ​ហ៊ុន​ទិព្យ​និ​រ​ត្ន័​ហៅ​សំដី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​កឹង​ឃុំ​ព្រៃធំ​ស្រុក​កំពង់​រោទ៍​ខេត្តស្វាយរៀង​។​សម្ភារៈ​វត្ថុតាង​ដកហូត​រួមមាន​-​ម្ស៉ៅ​ក្រាម​ពណ៌​ស​សង្ស័យថា​ថ្នាំញៀន​៥​កញ្ចប់​(​ធំ​២​តូច​៣)-​ម៉ូតូ​១​គ្រឿង​-​ទូរស័ព្ទ​៣​គ្រឿង​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​