រថយន្តប្រភេទSUV ដ៏ប្រណីតម៉ាក Au d i Q7 55 TFSI និង Audi Q3 មកដល់ទីផ្សារកម្ពុជា

345
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ រថយន្តប្រភេទSUVដ៏ប្រណីតម៉ាក Audi Q7 55 TFSI និង Audi Q3 ដែ​លជាប្រភេទរថយន្តប្រណីតនិងទំនើបបំផុតរបស់ប្រទេសអាល្លឺម៉ង់បានមកដល់​ទីផ្សា​រ​​ប្រទេសកម្ពុជាហើយ។

រថយន្តប្រភេទSUVដ៏ប្រណីតម៉ាក Audi Q7 55 TFSI
Audi Q3

លោក ប៊ុន យី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Automotive Asia​(Cam​bo​dia ) Limited ដែលជាអ្នកទទួលសិទ្ធិផ្លូវការលក់រថយន្តម៉ាកអូឌី បានឱ្យដឹងថា៖ដោយ​មាន​ការគាំទ្រច្រើនពីអតិថិជនក្រុមហ៊ុន Automotive Asia បានសម្រេចនាំចូលរថយន្ត ម៉ាក​​ Audi Q7 55 TFSI និងAudi Q3ដែលជាប្រភេទ​រថយន្តប្រណីត​និងទំនើប​បំផុត​ចូលមកទីផ្សារកម្ពុជា។

លោក ប៊ុន យី នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Automotive Asia​(Cam​bo​dia )

 លោកបានឱ្យដឹងថា៖ដំណាក់កាលដំបូងនេះម៉ាកAudi Q7 55បានត្រូវ​នាំចូ​ល​​​៥គ្រឿង និងម៉ាក Audi Q3នាំចូលចំនួន១១គ្រឿង។លោកបានបញ្ជាក់ថា៖សម្រាប់ម៉ូឌែល Audi Q3 មិនធ្លាប់នាំចូលមកកម្ពុជាទេពីមុនមក។

          ទាក់ទងនឹងលក្ខណសម្បត្តិនៃរថយន្តទាំងពីរប្រភេទនេះលោកប៊ុន យី បាន​ឱ្យ​ដឹងថា៖រថយ​ន្ត​ម៉ាក Audi Q7កម្លាំងសេះ៣៤០នេះមានកន្លែងអង្អុយបែបស្ព័រធំ​ទូលា​យ​និងមានផាសុកភាពសម្រា​ប់មនុស្សពេញវ័យ៧នាក់។រថយន្ត Audi Q7 ថ្មីត្រូវ​បាន​ដាក់​បញ្ចូលទៅក្នុងការរចនាបថ បច្ចេកវិទ្យានិងលក្ខណៈdynamicថ្មីដើម្បី​បន្តភាព​ជោគ​ជ័យ​ដ៏រឹងមាំរបស់វា។

Audi Q7 ម៉ូឌែល 55 TFSI បំពាក់ម៉ាស៊ីនសាំងចំណុះ ៣.០ លីត្រ ទំហំ​ ៦ ស៊ីឡាំង  Turbocharge មានកម្លាំង៣៤០ សេះ  ដំណើ​រ​ការ​ជាមួយប្រព័ន្ធ Hybrid MHEV ៤៨ វ៉ុល ប្រើប្រអប់លេខអូតូ S-Jiptronic ៨ វគ្គ ហើយបំពាក់​ប្រព័ន្ធប៉ុងពីរ Quattro all-wheel-driveនិងមានប្រព័ន្ធជើងក្រោមដ៏វៃឆ្លាតថែមទៀត។ចំពោះ​កម្រិតស៊ីសាំង​របស់​វាជាមធ្យមគឺត្រឹមតែ ៧លីត្រក្រៅក្រុង និង៩លីត្រក្នុងក្រុង សម្រាប់ការបើកបរចម្ងាយ ១០០គីឡូមែត្រ។​

ម៉ូឌែល Q7ថ្មីនេះ បានបំពាក់​ប្រព័ន្ធបង្ហាញ​ព៍ត៌មាន Infotainment ដែលមានអេក្រង់​ទំហំធំរហូតដល់ ១២.៣អ៊ីញ រួមទាំងអេក្រង់​ MMI Nevigation Plusនិងអេក្រង់ MMI​ Touch ហើយកុងទ័ររបស់វាជាប្រភេទCockpit plusដែលផ្ដល់ព៍ត៌មាន​អំពីយានយ​ន្ត​យ៉ាងសម្បូរបែប។​

លោកអ្នកក៏អាចជ្រើសរើសប្រភេទនៃការបើកបររហូតដល់ទៅ៧របៀបខុសៗគ្នា ដោយ​ក្នុងនោះក៏មានប្រភេទនៃការបើកបរ Dynamicផងដែរដើម្បីជួយអោយការបើកបរ​របស់​​អ្នកកាន់តែមានភាពល្អប្រសើរនិងប្រកបដោយទំនុកចិត្ត។​

លោក ប៊ុន យី បានឱ្យដឹងថា៖សម្រាប់ម៉ាកAudi Q៣ ២០២០ ជំនាន់ថ្មីជាប្រភេទ SUV​ លក្ខណៈគ្រួសារ​ដែលមានភាពប្រសើរខ្លាំងនិងថ្មីទាំងអស់​មើល​ទៅ​មិន​ត្រឹម​តែ​ទំនុក​ចិត្ត​​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែវាផ្តល់តម្លៃខ្ពស់និងទំហំធំទូលាយជាងមុនទៀត។

Audi Q៣ ជំនាន់ទី២ថ្មីនេះ មើលទៅមានលក្ខណៈទាក់ទាញជាងមុន​ទាំងការរចនា​កាង​មុខ និងចំហៀងធំអាចឱ្យខ្យល់ចេញចូល​បានល្អហើយរនាំងបញ្ឈរ៨​ជាមួយ​នឹង​ស៊ុមគួរឱ្យចាប់អារម្មណ៍របស់វា គឺឆ្លុះបញ្ចាំងពីលក្ខណៈSUV ពិតៗគួបផ្សំ​នឹងចង្កៀង​មុខបច្ចេកវិទ្យាLED បន្ថែមជាមួយចង្កៀងMatrix LED ទៀតផង។

រថយន្តស៊េរីថ្ មីAudi Q៣ មានលក្ខណៈពិសេសខ្លាំង​ជាមួយការបំពាក់ប្រព័ន្ធ​បង្ហាញ​ពត៌មាន MMI Touch ទំហំអេក្រង់១០,២៥ អ៊ិញ កុងទ័រ Digital Cockpit ទំហំធំ , ប្រព័ន្ធសម្លេងប្រភេទ Bang & Olufsen Premium និង 3D Sound ចំនួន១៥ គ្រាប់ សរុប៦៨០វ៉ាត់ហើយមានកាម៉េរ៉ាមើលជុំវិញរថយន្តសម្រាប់ជំនួយក្នុងការចតឱ្យកាន់តែងាយស្រួល។

          រថយន្តSUV នេះបំពាក់ម៉ាស៊ីនសំាង១,៥លីត្រturbochargedទំហំ៤ស៊ីឡាំង មានកម្លាំង១៥០សេះប្រើប្រព័ន្ធគូប៉ុងមួយវិលកង់មុខជាមួយប្រអប់លេខអូតូS Tronic ៧វគ្គទំហំយ៉ាន់១៨អ៊ីញនិងមានជម្រើសបន្ថែមទំហំយ៉ាន់រហូតដល់២០អ៊ីញ។តួនិង ជើង ក្រោយរបស់វាមានតុល្យភាពល្អក្នុងការរក្សាលំនឹងពេលបើកបរប្រកបដោយផាសុកភាព ប្រព័ន្ធគ្រប់​គ្រងចុះចំណោតពីលើភ្នំគឺស្តង់ដារ កម្ពស់ពីបាតរថយន្តទៅដីមានកម្ពស់ ខ្ពស់ហើយរថយន្តប្រើប៉ុងមុខមានភាពរហ័សនៅផ្លូវរាបស្មើ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម