​ទំពាំង​ព្រិច​ជា​រុក្ខជាតិ​គេ​និយម​ចូលចិត្ត​យកមក​ធ្វើ​ម្ហូប​និង​ចំណី​សត្វព្រៃ​

284
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ទំពាំង​តូចៗ​ប៉ុន​កូនដៃ​ដុះ​លូតលាស់​ពី​ដើម​ព្រិច​កំពុង​ពេញនិយម​សម្រាប់​អ្នកស្រែ​ចម្ការ​យកមក​ធ្វើ​ម្ហូប​។​រុក្ខជាតិ​ព្រៃ​មួយ​ប្រភេទ​នេះ​ចាប់ផ្តើម​ដុះ​លូតលាស់​ក្រោយ​ភ្លើង​ឆេះ​ព្រៃ​និង​ពេល​រដូវវស្សា​ចាប់ផ្តើម​ធ្លាក់ភ្លៀង​ដំបូង​។​ពេល​ទំពាំង​ព្រិច​ចាប់ផ្តើម​ដុះ​អ្នកស្រុក​ហៅថា​ប្រិច​ទៅ​កាត់​យកមក​ធ្វើ​ម្ហូប​និង​លក់​នៅលើ​ទីផ្សារ​។​

​ទំពាំង​ព្រិច​នេះ​គេ​ប្រទះឃើញ​ដុះ​តាម​ព្រៃ​ព្រិច​ព្រៃរបោះ​ក្នុង​ខេត្ត​សម្បូរ​ព្រៃឈើ​ដូចជា​ខេត្តស្ទឹងត្រែង​រតនគិរី​មណ្ឌលគិរី​,​ក្រចេះ​,​ព្រះវិហារ​,​ឧ​ត្ត​រ​មានជ័យ​ជាដើម​។​គេ​ឃើញ​នៅ​ដើមខែ​វស្សា​ភ្លាម​ធ្វើឱ្យ​ធនធានធម្មជាតិ​ជីវៈចម្រុះ​លូតលាស់​ស្រស់បំព្រង​។​ដើម​ទំពាំង​ព្រិច​ដែល​កំពុងតែ​បញ្ចេញ​បណ្ដូល​ខ្ចី​គួរ​ជាទី​គយគន់​បាន​ផ្លាស់ប្តូរ​តាម​រដូវ​កាល​ធម្មជាតិ​ត្រូវ​អ្នកស្រុក​ដើរកាត់​។​

​បើ​និយាយ​ពី​អត្ថប្រយោជន៍​ទំពាំង​ព្រិច​យើង​អាច​យក​ធ្វើជា​ម្ហូប​មានដូចជា​ធ្វើ​អន្លក់​(​ទឹកគ្រឿង​)​ចុច​ប្រហុក​ជាមួយ​ម្ជូរ​ក្រសាំង​ស្ងោរ​ទំពាំង​ឆា​សម្លប្រហើរ​សម្ល​ខ្ទិះដូង​ខ​ជើង​ជ្រូក​ធ្វើ​ជ្រក់ទំពាំង​ព្រិច​។​ល​។​ក្រៅពី​មុខម្ហូប​សម្រាប់​ម​នុស្ស​ដែល​សំបូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន​ហើយ​នោះ​ទំពាំង​ព្រិច​ក៏​ជា​ចំណី​សម្រាប់​សត្វព្រៃ​ដូចជា​សត្វ​ទន្សោង​សត្វ​ឈ្លូស​ជ្រូកព្រៃ​។​ល​។​ដែល​កំពុង​រស់នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ធម្មជាតិ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម