​ចែក​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ចំនួន​១.៤០០គ្រួសារ​

282
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​លើ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ សម្រាប់​ប្រជាពលរដ្ឋ ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ចំនួន​១.៤០០​គ្រួសារ​ត្រូវបាន​រៀបចំ​ប្រគល់ជូន​។​ក្រោម​វត្តមាន​លោក​សំ​សារឿន​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​លោក​មេភូមិ មេឃុំ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះដែរ លោក សំ សារឿន បាន​ថ្លែងថា​៖«​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ថ្ងៃនេះ​ក្រុមការងារ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត បាន​ចុះ​ចែក​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ ជា​បណ្តោះអាសន្ន ។

​ចំណែក​ជាង​១​ពាន់​គ្រួសារ​ដែល​មិនទាន់​បានទទួល​នៅថ្ងៃនេះ​សូម​ទាក់ទង​ជាមួយ​លោក​មេឃុំ​ជាំ​ក្សាន្ត​រៀងរាល់​ម៉ោង​ធ្វើការ​»​។​
​លោក​បន្តថា​លទ្ធផល​ដែល​យើង​ទទួលបាន​ពី​កា​កំណត់​ព្រំ​និង​ឯកសារ​វិនិច្ឆ័យ​នៅ​ភូមិ​ជាំ​ក្សាន​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​សរុប​១.៦៨៤​ក្បាលដី​ស្មើ​និង​១.៤០០​គ្រួសារ​។​ក្នុងនោះ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ដែល​ត្រូវ​ចែក ជូន​មាន​១.៦៨៤​ក្បាលដី ស្មើ​និង​១.៤០០​គ្រួសារ​ជា​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់ អចលនវត្ថុ​ត្រឹមត្រូវ ដែល​ម្ចាស់​ដី​បាន​បំពេញ​គ្រប់​លក្ខ​ណ្ឌ​។​

​ជាមួយគ្នា​នោះ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័នរដ្ឋ​ឯកជន​ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះបញ្ជី​ដីធ្លី​ក្នុង​តំបន់​វិនិច្ឆ័យ​នេះ​សូម​មក​ទទួលយក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ចាប់ពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​នេះ​តទៅ​។​ដោយ​ធ្វើការ​ទាក់ទង​ជាមួយ​លោក​មេឃុំ​ជាំ​ក្សាន្ត និង​មន្ត្រី​ជំនាញ​រង់ចាំ​ទទួល​ជានិច្ច​រាល់​ម៉ោង​ធ្វើការ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម