ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២០

242
ចែករម្លែក

ឆ្នាំជូត​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​កើត នូវ​អារម្មណ៍​សៅហ្មង​និង​មាន​បញ្ហា​ការងារ​ច្រើន​ចំពោះមុខ​ផងដែរ​។​ចំពោះ​ការរស់នៅ​បើ​លោក​អ្នកធ្វើ​អ្វីមួយ​ហើយ​ជួប​បញ្ហា​អាក្រក់​កើតឡើង​កុំ​គប្បី​កង្វល់​ពីព្រោះថា​ផល​ល្អៗ​តែង​ហុច​ឱ្យ​នៅពេល​ក្រោយ​វិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​ផ្លូវចិត្ត​និង​អស់សង្ឃឹម​ច្រើន​ផង​ព្រោះថា​បញ្ហា​រកាំចិត្ត​តែង​ចូល​យាយី​ជានិច្ច​៕

​ឆ្នាំឆ្លូវ​
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​មិនអាច​ធ្វេសប្រហែស​បានឡើយ​ដើម្បី​ចៀសវាង​ក្រុមមនុស្ស​បាបមិត្ត​ប៉ង​អាក្រក់ ហើយ​ធ្វើ​ព្យុះភ្លៀង​ដោយ​ប្រការ ណាមួយ​។ ក្រៅពីនេះ​លោកអ្នក​តោង​ចេះ​សង្កេតមើល​មនុស្ស​ឱ្យបាន​ច្បាស់លាស់​ពុំនោះសោត នឹង​ទទួលរង​ផល​លំបាក​ដោយសារ​ក្រុមមនុស្ស​អមិត្ត​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស នាំឱ្យ​ខ្វាយខ្វល់​រាប់សិប​ជំពូក​។

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​បញ្ហា​ស្នេហា​ហើយ​ត្រូវ​រក​ពេល​ប្រកប ការងារ​និង​រៀនសូត្រ​ទើប​ប្រសើរ​បំផុត​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ហើយ​មានការ​ប្រយ័ត្នប្រយែង​នោះ​ឃើញថា​តែង​សម្រេច​ជោគជ័យ​យ៉ាងច្រើន​ត្រឡប់មកវិញ​ដែរ​។​ការប្រកប​ការងារ​ទៀតសោត​បើ​លោកអ្នក​ចង់​ចរចា​ឬ​ចាប់​ផ្តើមធ្វើ​អ្វីមួយ​ធំដុំ​ពេលនេះ​អាច​សម្រុក​បាន​ហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​សម​ដូច​ប្រកប ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ដែរ​។​

​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ និង​បើ​ចង់​បង្កើត​ស្នេហា​ជាមួយ​មនុស្ស​ដែលលោកអ្នក​ស្រឡាញ់​ពេញ​ចិត្តជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំថោះ​
​រាសី​ល្អជា​មធ្យម​។ នៅក្នុង​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ បើទោះបី​ធ្វើ​អ្វី​ក៏​តែងមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​ប៉ុន្តែ​ទោះបីយ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មានការ​ព្យាយាម​អត់ធ្មត់​បន្តិច​ពីព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតមាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​ណាស់​។​ការធ្វើ ដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមិន​មាត់​ការរក​គ្នា​រាប់​ថ្ងៃខែ​៕

​ឆ្នាំរោង​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​រាល់​កិច្ច ការងារ​មានការ​លូតលាស់​និង​ហុច​ជា​លទ្ធផល​គ្រាន់​កក់ក្តៅ​គួរសម​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ហើយ​ចង់​សាក​ល្បងមើល​ក៏​ជាការ​ល្អប្រសើរ​ដែរ ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំម្សាញ់​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ឃើញថា​បើទោះបី ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដែរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បុរស​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ពុំគប្បី​ឈ្លក់​វង្វេង​នឹង​គ្រឿង​ស្រវឹង​ឬ​ឈ្លក់​នឹង​បញ្ហា​លោភលន់​អ្វីមួយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ​ជីវិត​គ្រួសារ​តែងមាន ភាព​គាប់ប្រសើរ​និង​ជឿនលឿន​ទៅមុខ ៕

​ឆ្នាំមមី​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពិសេស ក្រុមមនុស្ស​ទម្លាក់កំហុស​ឱ្យតែ​ម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​អ្នកដទៃ​ជួប ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ខ្លាំងក្លា​ក្តី​តែ​សម្រាប់​លោកអ្នក​ក៏​អា​ចរក​ផល​ចំណូល​មួយៗ​គ្រាន់​អាច​ដោះស្រាយ​បញ្ហា​ក្រពះ​ប្រចាំថ្ងៃ​ដែរ​។​

​រីឯ​បញ្ហា​គូគ្រង​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​មើលផ្លូវ​ល្អ​ចំពោះ​គ្នា​ឱ្យបាន​ច្រើនជាង​នេះ​ទើប​ពុំមាន​បញ្ហា​ចោទឡើង ៕

​ឆ្នាំមមែ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​មាន​ភាព​គាប់ប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន លូតលាស់​និង​មានជោគ​ជ័យ​គួរ​ជាទី​ពេញចិត្ត​ផង​។​ក្រៅពីនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ចរចា​អ្វីមួយ​តែង​គេ​សហការ​និង​ជួយ​ជ្រោមជ្រែង​ថែមទៀត​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​អាច រកប្រាក់​ចំណូល​គ្រាន់​រស់​ស្រួលខ្លួន ។​

​ចំណែក​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​វិញ​មានដំណើរ​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​៕

​ឆ្នាំវក​
​រាសី​ខ្ពស់ត្រដែត​។ អ្នក​កើត​ឆ្នាំវក​នៅថ្ងៃនេះ​ដួង​រាសី​ល្អប្រសើរ​គួរសម ដូចនេះ​រាល់​ការទំនាក់ទំនង ការងារ​ឬ​ចាប់ផ្តើម​ធ្វើ​អ្វីមួយ​តែង​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​កក់ក្តៅ​ផងដែរ​។​ដោយឡែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ទៅមុខ​ជានិច្ច ដូចនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

​ឆ្នាំរកា​
​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​ដោយសារ​លោកអ្នក​ជួប​បញ្ហា​ចំណូល​តិច​តែ​ការចំណាយ​នោះ មាន​ច្រើន​គ្រប់​សារពើ ដូចនេះ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ក្រែង​ត្រូវ​ជួប​វិបត្តិ​ថវិការ​ក្នុង​គ្រួសារ​។ សម្រាប់​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុង​ពេលនេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​កិច្ចការ​ធំៗ​ទៅរួច​។​ក្នុង​រង្វង់​គ្រួសារ​វិញ​ចូរ​លោក​អ្នកចេះ​ធ្វើគ​ធ្វើ​ថ្លង់​និង​ត្រូវ​ចេះ​អត់ឱន​ឲ្យ​គ្នា​ច្រើនជាង​នេះ​ទើប​គ្មាន​រឿង​ប្រទាំង​ប្រទើស​កើតឡើង​ទៅរួច​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំច​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង តែមាន​ការប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏​ងាយ​កើតមាន​ណាស់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ពេលនេះ​ជួប​រឿង​ចំណាយ​ធំ​ឯ​ផល​កម្រៃ​នោះ​ហូរ​ចូល​មាន​កម្រិត​ធ្វើឱ្យ​រែកពន់​ផល​លំបាកលំបិន​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ការ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ប៉ុន្មាន​ឡើយ​៕

​ឆ្នាំកុរ​
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ត្រឹម​កម្រិត​មធ្យម ហេតុនេះ​ទោះ ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​ការប្រកប​ការងារ​ផ្សេងៗ​នៅថ្ងៃនេះ​ដែរ​បើ​មាន​ឧបសគ្គ​លោកអ្នក​តែង​ពុះពារ​ប្រកប ទៅដោយ​ជោគជ័យ​និង​ពិសេស​អាចមាន​គេ​តម្លើង​យស​សក្តិ​ឬ​ទទួល​អ្វីដែល​ល្អប្រសើរ​ជាង​នេះ​ផង​។​

​រីឯ​បញ្ហា​ស្នេហា​បើ​កើត​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​ជា​ពេលវេលា​ល្អ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម