អ៊ីតាលី​អនុញ្ញាត​ឲ្យ​ក្លឹប​បាល់ទាត់​ចាប់ផ្តើម​ការហ្វឹកហាត់​វិញ​ពីរ​សប្តាហ៍​មុន​ការកំណត់

199
ចែករម្លែក

​ក្លឹប​នៅ​ក្របខណ្ឌ Serie A ទាំងអស់​នឹង​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​នៅ​ថ្ងៃ​ច័ន្ទ គឺ​ពីរ​សប្តាហ៍​មុនពេល​កំណត់ ខណៈ​វិស័យ​បាល់ទាត់​នេះ​បន្ត​ការព្យាយាម ដើម្បី​ស្តា​ឡើងវិញ បន្ទាប់ពី​មាន​ភាពវឹកវរ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ដំបូង​ឡើង រដ្ឋាភិបាល​អ៊ីតាលី​បាន​បង្គាប់​ថា មានតែ​អត្ត​ពិ​លិ​ក​មកពី​ក្លឹប ប៉ុណ្ណោះ​នឹងត្រូវ​បាន អនុញ្ញាត​បន្ត​ការហ្វឹកហាត់​នៅ​ថ្ងៃ​ច័ន្ទ ស្រប​ពេលដែល​ក្រុម​កីឡាករ​គ្រោង​ចាប់ផ្តើម​ហ្វឹកហាត់​វិញ នៅ​ថ្ងៃទី​១៨​ខែឧសភា​។​
​ ​
​លោក ម៉ា​ត​តេ​អូ ពី​យ៉ា​តេ​ដូ​ស៊ី (Matteo Piantedosi) រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​នៅពេលនេះ​បាន អះអាងថា ទីលាន​ហ្វឹកហាត់​អាច​នឹងត្រូវ​បើកចំហ​ឡើងវិញ ប្រសិនបើ​គោលការណ៍​រក្សា​គម្លាត សង្គម​ត្រូវបាន​អនុវត្ត​។​
​ ​
​ក្លឹប Sassuolo បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា “​កីឡាករ​ទាំងអស់​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល ទីលាន​ដោយ​អនុវត្តតាម​បទដ្ឋាន​គម្លាត​សង្គម ស្របពេល​មានការ​ហាមឃាត់​មិន​ឲ្យ​ចូលទៅ កាន់​ទីកន្លែង​ហាត់ប្រាណ​។​
​ ​
​ការហ្វឹកហាត់​គឺ​បើកទូលាយ​តែ​ចំពោះ​កីឡាករ​ទាំងនោះ​ដែល​នៅក្នុង​ប្រទេស​អ៊ីតាលី​អំឡុង ពេល​បិទ​ប្រទេស​នេះ ចំណែក​កីឡាករ​ដែល​វិលត្រឡប់​មកពី​ក្រៅប្រទេស​ដូចជា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) នឹងត្រូវ​បង្ខំ​ដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​២​សប្តាហ៍​។​
​ ​
​ទោះបីជា​យ៉ាងណា​នៅមាន​ឧបសគ្គ​ជាច្រើន​ក្នុងការ​ជម្នះ​ដើម្បី​ចាប់ផ្តើម​ការប្រកួត​នៅ​ក្របខណ្ឌ Seria A ឡើងវិញ ស្របពេល​ក្លឹប Juventus បច្ចុប្បន្នកំពុង​នាំមុខ​១​ពិន្ទុ​ដាច់​ក្រុម Lazio ដែល​នៅ លើ​កំពូល​តារាង​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​ត​តេ​អូ ពី​យ៉ា​តេ​ដូ​ស៊ី (Matteo Piantedosi)

ទីតាំងផ្សាយពាណិជ្ជកម្ម