WHO ៖ វីរុស​កូរ៉ូ​ណា​មិន​ចេញពី​កន្លែង​ពិសោធន៍​ចិន​និង​អាម៉េរិក​ក៏​មិន​បាន​ផ្តល់​ភស្តុតាង​ទោះជា​ចោទប្រកាន់​ចិន​

398
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​និយាយថា​ខ្លួន​មិន​បាន​ទទួល​ភស្តុតាង​ណា​មក​ពី​រដ្ឋាភិបាល​អាម៉េរិក​ដើម្បី​គាំទ្រ​ការអះអាង​របស់​ប្រធានាធិបតី​​អាម៉េរិក​លោក​ដូណាល់ ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស ម៉ៃ ផ​ម​ផេវ ដែល​បាន​អះអាងថា ពួកគេ​បាន​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់ថា វីរុស​កូរ៉ូ​ណា​មានប្រ​​ភព​ដើម​ចេញពី​កន្លែង​ពិសោធន៍​មួយ​នៅ​ទីក្រុង​វូ​ហាន របស់​ចិន​។​

​បណ្ឌិត ម៉ៃ​ឃើ​ល រ៉ា​យ​អ៊ឹន នាយក​គ្រាអាសន្ន​របស់​អង្គការ​WHO​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៤​ឧសភា​ថា «​តាម​ទស្សនៈ​របស់​យើង វា​គ្រាន់​នៅតែ​ជា​​ការ​ស្មាន​។​តែ​ក្នុងនាម​ជា​អង្គការ​អាស្រ័យ​លើ​ភស្តុតាង យើង​មាន​បំណង​ចង់​បាន​ព័ត៌មាន​ណាមួយ​ដែល​គាំទ្រ​ការអះអាង​ចំពោះ​ប្រភព​នៃ​វីរុស​នេះ​»​។​

​រ៉ា​យ​អ៊ឹន បញ្ជាក់​អះអាង​ជា​ថ្មី​ថា ភស្តុ​ង​តាង​និង​ការណែនាំ​ដែល​ទីភ្នាក់ងារ​សុខភាព​ពិភពលោក​នេះ​បានទទួល បង្ហាញថាវីរុស​ណូវ៉ែល​កូរ៉ូ​ណានេះ មាន​​ប្រភព​ពី​ធម្មជាតិ​។​មានតែ​ផ​ម​ផេវ និង​ត្រាំដែលថា វា​ចេញ​មកពី​បន្ទប់ពិសោធន៍​មួយ​នៅ​វិទ្យាស្ថាន​វីរុស​វិទ្យា​វូ​ហាន​។​

​លោក​រ៉ា​យ​អ៊ឹន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ហ្សឺ​ណែវ​ថា «​បើ​មាន​ទិន្នន័យ​និង​ភស្តុតាងនោះ​ម្ល៉េះ​សម​រដ្ឋាភិបាល​អាម៉េរិក​ម្រេច​ថា​នឹង​បញ្ចេញ​វា​​ឲ្យ​គេ​ដឹង​នៅពេល​ណា​ហើយ​…»​។​

​ម៉ា​រៀ វ៉ាន គឺ​ខូវ នាយក​បច្ចេកទេស​របស់​WHO​ខាង​កិច្ចការកូវី​ដ​១៩ ក៏​បាន​វាយបក​លើ​លោក​ដូណាល់ ត្រាំ ដែល​បាន​ចោទប្រកាន់​អង្គការ​នេះ​ថា​លម្អៀង​​ទៅ​ចិន​និង​មិន​បាន​ផ្តល់​ព័ត៌មាន​ទាន់​ពេល​អំពី​ជំងឺឆ្លង​នេះ​នៅ​ចិន​។​លោកស្រី បាន​អះអាង​ថា​WHO បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​អាច ដើម្បី​ជូន​ដំណឹង​ទៅកាន់​រដ្ឋ​ជា​សមាជិក និង​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា​។​

​លោកស្រី​ក៏​បាន ច្រាន​ចោល​ទ្រឹស្តី​មនុស្ស​ព្រៃ​របស់​ត្រាំ ដែលថា វីរុស​កូរ៉ូណា​ចេញពី​កន្លែង​ពិសោធន៍​វីរុស​សម្ងាត់​មួយ​នៅ​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ម៉ា​រៀ វ៉ាន គឺ​ខូវ នាយក​បច្ចេកទេស​របស់​WHO ច្រាន​ចោល​ការអះអាងរ​បស់​ត្រាំ ដែលថា វីរុស​ណូវ៉ែល​កូរ៉ូណា ត្រូវបាន​ផលិត​នៅ​កន្លែង​ពិសោធន៍​ចិន​មួយ​នៅ​ក្រុង​វូ​ហាន​។​លោក​ស្រី​ថា ជំងឺ​នេះ​កើតចេញ​ពី​សត្វ​

ទីតាំងផ្សាយពាណិជ្ជកម្ម