ក្លឹប​ព្រី​មី​ញ៉េ​លី​ក​នឹង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​កីឡាករ​របស់ខ្លួន​នៅ​សប្តាហ៍​នេះ​

240
ចែករម្លែក

ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​កីឡាករ​របស់ខ្លួន​នៅ​សប្តាហ៍​នេះ ចំពេល​មានការ​បារម្ភ​ច្រើន​ពី​កីឡាករ​ជុំវិញ​សំណើ​វិលត្រឡប់​មក​បន្ត​រដូវ​កាល​វិញ​។​
​ ​
​ការបញ្ចុះ​បញ្ចូល​កីឡាករ​ឲ្យ​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ​អំឡុង​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា នឹង​បង្ក​ជា​ឧបសគ្គ​ច្រើន​ចំពោះ​ការបន្ត​រដូវ​កាល​បាល់ទាត់​នៅ​ក្របខណ្ឌ​កំពូល​នេះ​។​
​ ​
​ក្លឹប​នេះ​នឹង​ចែករំលែក​ការយល់ឃើញ​របស់​កីឡាករ​នៅក្នុង​ជំនួប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ក្រោយ ហើយនឹង​ផ្តល់​ពេលវេលា​ជាក់លាក់​ក្នុង​ការបន្ត​ចាប់ផ្តើម​ឡើងវិញ​។ គេ​ជឿថា​មាន ភាពស្ទាក់ស្ទើរ​ច្រើន​ក្នុងចំណោម​សហគមន៍​បាល់ទាត់​នៅពេលដែល​ប្រទេស​ទាំងមូល​នៅ បន្ត​ប្រឈម​នឹង​បញ្ហា​សុខភាព​ដដែល​នោះ​។​
​ ​
​ក្លឹប​ជាច្រើន​សង្ឃឹមថា នឹង​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ ជា​សេណា​រី​យ៉ូ​ដែល​កីឡាករ​បាល់ទាត់ ជាច្រើន​ចង់ដឹង​ពី​ហេតុផល​សុខភាព​។ យ៉ាងហោចណាស់​មាន​ក្លឹប​៦​ដែល​សម្តែង​ការព្រួយបារម្ភ អំពី​ផែនការ​ក្នុងការ​ចាប់ផ្តើម​រដូវ កាល​ឡើងវិញ​ក្នុងនោះ​ក៏មាន​ក្លឹប Bournemouth និង​ក្លឹប Brighton ផងដែរ​។ ចំណែក​ក្លឹប​បួន​ផ្សេងទៀត​កំពុង​ស្ថិតនៅ​ពាក់កណ្តាល​តារាង​ពិន្ទុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

ទីតាំងផ្សាយពាណិជ្ជកម្ម