ការស្លាប់ដោយកូវីដ១៩កើនឡើងដល់ខ្ទង់២៥ម៉ឺននាក់ ខណៈប្រាក់ រាប់ពាន់លានដុល្លារត្រូវបានរៃអង្គាសដើម្បីផលិតវ៉ាក់សាំង

209
ចែករម្លែក

ការស្លាប់ជាសកលពីជំងឺរាតត្បាតកូវីដ១៩ បានកើនឡើងដល់ខ្ទង់២៥ម៉ឺននាក់ កាលពីថ្ងៃចន្ទទី៤ឧសភា ដែលភាគច្រើននៅសហរដ្ឋអាម៉េរិកនិងអឺរ៉ុប សូម្បីតំបន់ទាំងពីរចាប់ផ្តើមបន្ធូរបន្ថយការបិទសកម្មភាពសេដ្ឋកិច្ចសន្សឹមៗនិងមេដឹកនាំពិភពលោកបានរៃអង្គាសប្រាក់រាប់ពាន់លានដុល្លារដើម្បីផលិតវ៉ាក់សាំងក៏ដោយ។

តួលេខផ្លូវការរបស់ AFP បានបង្ហាញថា ទ្វីបអឺរ៉ុបគឺជាទ្វីបដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់ប្រហែល ១៤៥.០០០ នាក់ហើយសហរដ្ឋអាម៉េរិក មានអ្នកស្លាប់ជិត ៦៨.៧០០ នាក់ ដែលរួមបញ្ចូលគ្នាមានអ្នកស្លាប់ជាង ៨៥ ភាគរយនៅលើពិភពលោក។

ការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលផ្ទៃក្នុងនៅទីក្រុងវ៉ាស៊ីនតោនព្យាករឃើញចំនួនអ្នកស្លាប់កាន់តែអាក្រក់សម្រាប់ប្រទេសនេះ។ យោងតាមការការប៉ាន់ប្រមាណនោះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយកូវីដ១៩អាចកើនឡើងទ្វេដងនៅចុងខែឧសភា។

ទោះយ៉ាងណានៅទ្វីបអឺរ៉ុប រដ្ឋាភិបាលនានាជឿថាពួកគេបានឆ្លងផុតចំណុច កំពូលនៃជំងឺនេះហើយ ព្រោះអ្នកស្លាប់នៅក្នុងបណ្តាប្រទេសដែលរងផល ប៉ះពាល់អាក្រក់បំផុតនៃទ្វីបនេះបានធ្លាក់ចុះដោយសារតែលទ្ធផលនៃការបិទប្រទេស ជិតពីរខែ។

ភោជនីយដ្ឋាននៅក្នុងប្រទេសអ៊ីតាលីបានបើកដោយអន្លើ ហើយជនជាតិ អាល្លឺម៉ង់បានតម្រង់ជួរដើម្បីកាត់សក់ ខណៈអឺរ៉ុបកំពុងជិតចាកចេញពីការបិទទ្វារ។

មនុស្សពាក់កណ្តាលផែនដីត្រូវបានបញ្ជាឱ្យស្នាក់នៅផ្ទះ ហើយប្រទេសជាច្រើន នៅលើពិភពលោកនៅតែមានការប្រុងប្រយ័ត្ន សូម្បីតែប្រទេសចាប់ពីឥណ្ឌារហូតដល់ នីហ្សេរីយ៉ាបានព្យាយាមបន្ធូរបន្ថយការរឹតត្បិត ដូច្នេះអាជីវកម្មអាចចាប់ផ្តើម ម្តងទៀត ហើយកម្មករអាចទទួលបានប្រាក់ឈ្នួលបន្ទាប់ពីវិបត្តិសេដ្ឋកិច្ចបង្កឡើយដោយកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកស្លាប់ដោយកូវីដ១៩លើពិភពលោកកើនឡើងដល់ខ្ទង់ ២៥០.០០០ នាក់គិតត្រឹមថ្ងៃចន្ទ