២នាក់បងប្អូនលង់ទឹកស្លាប់ក្នុងពេលចុះលេងទឹកពហុបំណង សេក សក ស្រុករតនមណ្ឌល

208
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កុមារ២នាក់ត្រូវជាបងប្អូនប្រុសស្រីបានលង់ទឹក​ពហុបំណង​សេកសកស្រុករតនមណ្ឌលបណ្តាលឲ្យស្លាប់កាលពីរសៀលថ្ងៃទី៤ ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងភូមិឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក សន នីល អធិការនគរបាលស្រុករតនមណ្ឌលបានឱ្យដឹងថា សពកុមារាទាំ២នាក់មានឈ្មោះគឹម សុផាន់ណា អាយុ១0ឆ្នាំរស់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌលខេត្តបាត់ដំបង (ជាបង) និងឈ្មោះគឹម ពេជ្រភ័ត្រា ប្អូនស្រី អាយុ ៦ ឆ្នាំ រស់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល​ខេត្តបាត់ដំបង ។

លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យក្មេងទាំង២នាក់លង់ទឹកស្លាប់​ដោយសាតែឪពុកម្ដាយធ្វេសប្រហែសទុកកូនចោលរវល់ចុះរាវលៀស ។

ក្រោយពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី៕/B/Ha


ទីតាំងផ្សាយពាណិជ្ជកម្ម