ដណ្តើម​គ្នា​ទិញ​ស្រា​ពេក នាំឲ្យ​រំលោភ​បទបញ្ជា​គម្លាត​សង្គម ​បណ្តា​លឱ្យ​ហាង​ស្រា​មួយចំនួន​បិទ​វិញ​ (វីដេអូ)

227
ចែករម្លែក

​បន្ទាប់​ពី​បិទ​ជាង​មួយ​ខែ​មក ហាង​លក់​ស្រា​ត្រូវបាន​បើក​លក់​ឡើង​វិញ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​ឧសភា ខណៈ​ដែល​រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​កូវី​ដ​១៩​នៅ​តំបន់​ដែល​មាន​សុវត្ថិភាព​។ ដោយសារ​ការលក់​ស្រា​ទទួលបាន​ចំណូល​ពន្ធ​ប្រហែល ២៥​ពាន់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​រដ្ឋាភិបាល​នោះ រដ្ឋ​បាន​ទាមទារ​ឱ្យ​លុបចោល​ការហាមឃាត់​លើ​ស្រា​ឬ​គ្រឿង​​ស្រវឹង​។​

​មនុស្ស​ជាច្រើន​បាន​តម្រង់​ជួរ​គ្នា​នៅ​តាម​ហាង​លក់​ស្រា​កាលពី​ថ្ងៃ​ចន្ទ ដែល​ជា​ថ្ងៃទី​១​នៃ​ដំណាក់កាល​ទី​៣ នៅក្នុង​ការអនុវត្ត​ន៍វិធានការ​បិទ​ប្រទេស​របស់​ប្រទេស​ឥណ្ឌា តែ​មនុស្ស​ជាច្រើន​រំលោភ​បំពាន​លើ​​បទដ្ឋាន​គម្លាត​សង្គម​ដើម្បី​សុវត្ថិភាព​ក្នុងពេល​សម្រុក​ទិញ​ស្រា​ទុក​។​

​ហាង​លក់​គ្រឿង​ស្រវឹង​ជាច្រើន​ត្រូវ​បិទទ្វារ​គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ហាង​ទាំងនោះ​បាន​បើក​ឡើង​វិញ ដោយសារ​ការបន្ធូរបន្ថយ​ការបិទ​ប្រទេស​ដែល​បាន​ប្រកាស​អនុវត្ត​ដោយ​នាយករដ្ឋមន្ត្រី​លោក ​ណារិន​ដ្រា​ម៉ូឌី កាលពី​ថ្ងៃទី ២៤ ខែ​មីនា ខណៈ​ដែល​មន្ត្រី​ឥណ្ឌា ពិបាក​គ្រប់គ្រង​ក្រុម​មនុស្ស​ឥត​សណ្តាប់ធ្នាប់​ទាំងនោះ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ហាង​លក់​ស្រា​ជា​ច្រើន ដែល​បាន​បើក​កាលពី​ថ្ងៃ​ចន្ទ​នោះ ត្រូវ​បាន​បិទ​វិញ ដោយសារ​តែ​បទដ្ឋាន​គម្លាត​សង្គម​ដើម្បី​សុវត្ថិភាព ត្រូវ​បាន​រំលោភ​នៅ​តាម​ហាង​លក់​ទាំងនោះ​។​

​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយថា គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​ទី​៤​ខែ​ឧសភា ករណី​ឆ្លង​វីរុស នៅ​ប្រទេស​ឥណ្ឌា បាន​កើនឡើង​ដល់​៤២.៥០០​នាក់ ដោយ​មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ចំនួន​១.៣០០៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

មនុស្ស​ជាច្រើន​បាន​ឈរ​តម្រង់​ជួរ​កៀកៗ​គ្នា​ចាំ​ទិញ​ស្រា​នៅ​តាម​ហាង​លក់​ស្រា​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម