ឃាត់ខ្លួនមុខសញ្ញាជួញដូរអាវុធម្នាក់បញ្ជូនទៅតុលាការ

211
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរអាវុធម្នាក់ ត្រូវបានកំលាំងសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនរួមនឹងដកហូតវត្ថុតាងបានមួយចំនួន។

ការឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបាននិយាយថា តាមការស្រាវជ្រាវរបស់កំលាំងសន្តិសុខផ្ទៃក្នុងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះមកឆែកឆេរផ្ទះរបស់មុខសញ្ញាជួញដូរអាវុធ ឃាត់ខ្លួនរួមនឹងដកហូតវត្ថុតាងបានមួយចំនួន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យមានឈ្មោះ អ៊ុ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ ២០ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ចំណែក វត្ថុតាងដកហូតបានរួមមាន.ទី១ /កាំភ្លើងម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមិងបង់ចំនួន ០១ ដើម , ទី២ /កាំភ្លើងម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក មួយដើម រួមនឹងបង់ចំនួន ០២ , ទី៣ /កាំភ្លើងម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក មួយដើម រួមនឹងបង់ចំនួន ០២, ទី៤/ កំប៉ុងហ្គាសចំនួន ៤ កំប៉ុង , ទី៥ /គ្រាប់ជ័រចំនួន ៣ កញ្ចប់ , ទី៦ /គ្រាប់ដែកចំនួន ៨ ប្រអប់ , ទី៧ /គ្រាប់ពិតប្រើសំរាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់ , ទី៨ /Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ , Mouse ចំនួន១ និងកាសដាក់ក្រចៀកចំនួន១។

ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម