ចាប់សត្វគោអនាធិបតេយ្យ១ក្បាលដើម្បីរកមុខម្ចាស់

166
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សត្វគោ១ក្បាលក្នុងចំណោមគោមួយហ្វូង ត្រូវបានអាជ្ញាធរក្រុងចាប់ពីតំបន់ឆ្នេរសមុទ្រ យកមករក្សាទុក បណ្តោះអាសន្នក្នុងគោលបំណងស្វែងរកមុខម្ចាស់ មកនិយាយគ្នា។

លោកអៀម សារិនអភិបាលរងក្រុងព្រះសីហនុអោយដឹងថា ព្រលប់ថ្ងៃទី៤ ឧសភា ២០២០​នេះ អាជ្ញាធរក្រុង បានចុះចាប់យកគោមួយក្បាល ក្នុងចំណោមគោមួយហ្វូងដែលម្ចាស់លែងអោយដើរពាសវាលពាសកាល តាមឆ្នេរសមុទ្រ។

លោកអៀមសារិនប្រាប់ថា ការចាប់យកគោត្រឹមតែមួយក្បាលនេះ យកទៅរក្សាទុកនៅសាលាក្រុង ដើម្បីស្រាវជ្រាវរកម្ចាស់មកដោះស្រាយ។

លោកអភិបាលរងក្រុងបញ្ជាក់ថា តាមវិធានការរបស់រដ្ឋបាលក្រុង ប្រសិនបើបងប្អូនអ្នកចិញ្ចឹមគោ មិនបញ្ឈប់ការលែងសត្វគោអោយដើអនាធិបតេយ្យតាមឆ្នេរ តាម ទីសាធារណៈទៀតទេ អាជ្ញាធរនឹងចាត់វិធានការក្តៅចាប់យកសត្វគោជាបន្តបន្ទាប់ទៀត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម