រុស្ស៊ីបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបថ្មីដោយជោគជ័យ

1322
ចែករម្លែក

កងទ័ពរុស្ស៊ី​បាននិយាយកាលពីថ្ងៃសុក្រទី៣០មីនាថា រុស្ស៊ី បានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបថ្មីរបស់ខ្លួនដោយជោគជ័យ។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា​ ការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបSarmat នេះ ត្រូវបានបាញ់ចេញពីមណ្ឌលបាញ់សាកល្បងPlesetsk នៅប្រទេសរុស្ស៊ី ភាគពាយ័ព្យ។

កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា មីស៊ីលឆ្លងទ្វីបSarmat នេះនិងអាវុធនុយក្លេអ៊ែរផេ្សងទៀត មិនអាចត្រូវបានគេស្ទាក់បាញ់កម្ទេចបានទេ។

លោក ពូទីន បាននិយាយថា មីស៊ីលឆ្លងទ្វីបSarmatនេះ អាចហោះរំលងប៉ូលខាងជើងនិងខាងត្បូង​និងអាចវាយប្រហារដល់គោលដៅនៅកន្លែងណាក៏ដោយ នៅលើពិភពលោក។ លោកបាននិយាយបន្ថែមថា មីស៊ីលឆ្លងទ្វីបSarmat នេះក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ផងដែរ៕ដោយ៖សុខា/sn

ការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបSarmatនេះ ត្រូវបានបាញ់ចេញពីមណ្ឌលបាញ់សាកល្បងPlesetsk នៅប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម