363
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដែល​ផ្អាក​មួយ​ខណៈ ដោយសារ​កូ​វីដ ១៩​នោះ នៅ​ថ្ងៃទី​៩ ឧសភា ខាងមុខ ព្រឹ​ត្កិ​ការណ៍​នេះ ត្រូវបាន​បន្ត​ឡើងវិញ តែ​ជាការ​ប្រកួត​បិទទ្វារ មិន​អនុញ្ញាត ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ឡើយ ។​

​ថ្ងៃទី​៩ ឧសភា គឺជា​ការប្រកួត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​អ្នកឈ្នះ នឹង​បាន​ឡើង​ប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ ប្រជែង​យកពាន ដែលមាន​រង្វាន់​អម ចំនួន ៤.០០០ ដុល្លារ ។ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលមាន ២ គូ​នោះ រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ប្រកួត​ជាមួយ​អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង ក្លិប​កងកេង​កីឡា ខេត្តបាត់ដំបង ។​

​សម្រាប់ រិ​ន សារ​ដ្ឋ ក្នុងការ​ប្រកួត​ជម្រុះ ៣ ជុំ កន្លងមក នៅ​ជុំ​ទី​១ ឈ្នះ សល់ ពិសិដ្ឋ ក្លិប​កុសល​កីឡា ដែល​រក្សា​ទម្ងន់​មិនបាន ជុំ​ទី​២ ឈ្នះ អ៊ុង កំសត់ ក្លិប​ព្រៃទទឹង​កីឡា ដោយ​ពិន្ទុ និង​វគ្គ​ជម្រុះ​ជុំ​ទី​៣ ឈ្នះ ខាំ សាបាន ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដោយ​ពិន្ទុ​ដែរ ។​

រិ​ន សារ​ដ្ឋ និង វ៉ែន ហុង​ជី​វ៉ុ​ង​

​ចំពោះ វ៉ែន ហុង​ជី​វ៉ុ​ង វិញ នៅ​ជុំ​ទី​១ ប្រកួត​ឈ្នះ សុខ សុវណ្ណ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ដោយ​ពិន្ទុ ជុំ​ទី​២ ឈ្នះ សោម ស៊ី​ថៃ ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ និង​ជុំ​ទី​៣ ឈ្នះ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។​

​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលជា​វគ្គ​ដ៏​សំខាន់​នេះ វ៉ែន ហុង​ជី​វ៉ុ​ង ឬ រិ​ន សារ​ដ្ឋ ជា​អ្នក​ប្រជែង​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ រវាង​អ្នកឈ្នះ និង អ្នកចាញ់ ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា មិនខានឡើយ ។​

​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​នេះដែរ អ្នក​ប្រដាល់​ជើង​រន្ទះ សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ អ្នក​ប្រដាល់​ចិត្តធំ ពុ​យ វណ្ណៈ មកពី​ក្លិប​ឃ្លាំងមឿង​កីឡា ។​

​វិឆ័យ ប្រាកដជា​លំបាក ជាមួយ​វណ្ណៈ ហើយ ព្រោះ​វណ្ណៈ មួយរយៈ​នេះ គេ​បាន​ក្លាយជា​អ្នក​ប្រដាល់ ដ៏​ខ្លាំង​មួយរូប ដែល​សូម្បីតែ​អ្នក​ប្រដាល់ ឆ្លងដែន​មកពី​ប្រទេស​ថៃ ក៏​គេ​បង្ក្រាបបាន ច្រើន​នាក់​ដែរ ។

​កាល​ប្រកួត នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ សោម វិឆ័យ បាន​យកឈ្នះ អ្នក​ប្រដាល់​កណ្ដាប់ដៃ​រន្ទះ ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ក្នុងខណៈដែល ពុ​យ វណ្ណៈ ឈ្នះ លីន សុខ​ឈុន នៅ​ទឹក​ទី​២ ។ នៅ​ជុំ​ទី​២ វិឆ័យ ឈ្នះ គង់ សំបូរ ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ពិន្ទុ រីឯ វណ្ណៈ វិញ ឈ្នះ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក ដោយ​ពិន្ទុ ។ នៅ​ជុំ​ទី​៣ សោម វិឆ័យ បាន​យកឈ្នះ អ្នក​ប្រដាល់​ចិត្ត​ស្លុយ រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ដោយ​ពិន្ទុ ។ ចំពោះ ពុ​យ វណ្ណៈ​វិញ បាន​យកឈ្នះ ឡុង បេន​លឿន ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ ។ ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ក៏មាន​ជំនឿ​ចិត្ត​ថា វណ្ណៈ មានឱកាស​ឈ្នះ ច្រើនជាង​ហើយ ។​

​ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ វេន សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ប្រកួត​ជាមួយ អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​រឿ​ម វណ្ណៈ ក្លិប​អប់រំ​កាយ ស្រុក​អន្លង់វែង ប្រកួត​ជាមួយ អ្នក​ប្រដាល់ ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឡុង ហាក់ ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ សួរ ចាន់​រាជ ក្លិប​ជ្រៃ​សែន​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ