សិង្ហបុរីយកថ្នាំព្យាបាលជំងឺអេបូឡាមកព្យាបាលអ្នកជំងឺកូវីដ១៩ ជាផ្នែកមួយនៃការធ្វើតេស្តលើមនុស្ស

284
ចែករម្លែក

ក្រុមវេជ្ជបណ្ឌិតនៅប្រទេសសិង្ហបុរីកំពុងប្រើថ្នាំ Remdesivir ដែលជាថ្នាំបង្កើតឡើងដំបូងដើម្បីទប់ទល់នឹងជំងឺអេបូឡា ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ជាផ្នែកមួយនៃការសាកល្បងព្យាបាលលើមនុស្ស។

វេជ្ជបណ្ឌិត សន វ៉ាស៊ូ ប្រធានគ្លីនិកនៅមជ្ឈមណ្ឌលជាតិជំងឺឆ្លង (NCID) បានប្រាប់វេបសាយព័ត៌មាន CNA ថា មិនមានការព្យាបាលសម្រាប់វីរុសកូរ៉ូណាទេ ហើយដូច្នេះទើបថ្នាំ Remdesivir បានស្ថិតក្នុងចំណោមថ្នាំដែលត្រូវបានសាកល្បងព្យាបាលនៅទីនេះសម្រាប់អ្នកជំងឺកូវីដ១៩។

ថ្នាំប្រឆាំងវីរុស Remdesivir ត្រូវបានពិពណ៌នាដោយអង្គការសុខភាពពិភពលោកថាជាវិធីព្យាបាលគួរជាទីរំពឹងបំផុតមួយប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរួមបញ្ចូលទាំងថ្នាំអេដស៍ចំនួនពីរប្រភេទ និង ថ្នាំប្រឆាំងនឹងជំងឺគ្រុនចាញ់ពីរប្រភេទទៀតឈ្មោះ Chloroquine និង Hydroxychloroquine ។

ថ្នាំ Remdesivir ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់ដោយរដ្ឋបាលចំណីអាហារនិងឪសថអាម៉េរិក (FDA) កាលពីថ្ងៃសុក្រសប្តាហ៍មុនសម្រាប់ករណីធ្ងន់ធ្ងរនៃកូវីដ១៩។ មួយថ្ងៃក្រោយមក ជប៉ុនបាននិយាយថាខ្លួននឹងពិនិត្យយ៉ាងលឿននូវថ្នាំនេះដូច្នេះវាអាចត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ក្នុងរយៈពេលមួយសប្តាហ៍៕ ដោយ៖ កញ្ញាដាលីស

ថ្នាំ Remdesivir កំពុងសាកល្បងព្យាបាលអ្នកជំងឺកូវីដ១៩នៅសិង្ហបុរី

ទីតាំងផ្សាយពាណិជ្ជកម្ម