រថយន្តបុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់នៅស្រុកភ្នំស្រួច

175
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ ត្រង់ចំណុចភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។


សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1Y-1305 បើកបរដោយឈ្មោះឈឹម សុី ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិស្រីប្រសើរ ឃុំធម្មតាអរ ស្រុកសំរោងទង បើក បរពីលិចទៅកើត លុះបើកមកដល់ចំណុច​ខាងលើបានដួលដោយខ្លួនឯង ហើយ ស្របពេលនោះក៏មានរថយន្ត​មួយគ្រឿងម៉ាកអាម៉េរិកាំង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3D-9626 អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបើកបរបញ្រ្ចាសទិសគ្នា បានកិនម៉ូតូដែលដួលនោះបណ្ដាលឲ្យ អ្នកបើកម៉ូតូរងរបួសធ្ងន់។

ប្រភពបន្តថា ក្រោយពីកើតហេតុ អ្នកបើករថយន្តបានចុះគេចខ្លួនបាត់។ ចំណែកអ្នក​រងរបួសត្រូវបានបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។ចំពោះវត្ថុតាងទាំង២ គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម