បើក​ម៉ូតូ​លឿន​ជ្រុល​បុក​ក្របី​ដើរ​ឆ្លងថ្នល់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់​

158
ចែករម្លែក

ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​បីនាក់​បាន​ជួប​ឧបទ្ទវហេតុ​បុក​ក្របី​មួយ​ក្បាល​ដើរ​ឆ្លងថ្នល់​បណ្តាលឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់​ រីឯ​អ្នករួមដំណើរ​ពីរ​នាក់​រងរបួស​ធ្ងន់​ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំងយប់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩ ​ត្រង់ចំណុច​អូរ​ផ្អៀង ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រៃ ​ឃុំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ កាលពី​យប់​ថ្ងៃទី​៤​ខែឧសភា​ ឆ្នាំ​២០២០​។​

​សមត្ថភាព​កិច្ច​បានឱ្យដឹងថា​ ជនរ​ង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ធារ៉ា​ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​សព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​នៅ​ភូមិ​ចម្ការលើ​ឃុំ​ចម្ការលើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​អ្នករួមដំណើរ​ពីរ​នាក់​កំពុង​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ​។​


ប្រភព​ដដែល​បាន​បន្តថា ​មុនពេល​កើតហេតុ​ ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង​ជិះ​គ្នា​បីនាក់​ក្នុង​ដំណើរ​ទិសដៅ​ពី​លិចទៅ​កើតមាន​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​បុក​ក្របី​មួយ​ក្បាល​ដើរ​ឆ្លងកាត់​ថ្នល់​បង្កឱ្យមាន​គ្រោះថ្នាក់​កើតឡើង​។​ចំណែក​ក្របី​នោះបាន​រងរបួស​នៅ​មិនទាន់​ដឹង​ម្ចាស់​នៅឡើយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម